Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ដាក់ចេញ​ផែនការ​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ក្នុងការ​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

នា​រសៀល ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការ​អ​ញ្ជេី​ញ​ចូលរួម​ជា​គណៈអធិបតី​ពី ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ផងដែរ​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រី​សាលាខេត្ត ភី​ម៉ាក់ ម៉ា​ពូ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​។

​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​លេ​ី​កឡេ​ី​ង​អំពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន ព្រមទាំង​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​/​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ បន្ត​យកចិត្តទុកដាក់ រៀបចំ​ដាក់បញ្ចូល​បញ្ហា​មីន​ជា​ការងារ​អាទិភាព​មួយ ក្នុង​របៀបវារៈ​រាល់​កិច្ចប្រជុំ​របស់​ខ្លូន​ជាប្រចាំ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ក្នុងការ​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដែល​ការងារ​បោសសម្អាត​នេះ ត្រូវការ​នូវ​ធនធានមនុស្ស សម្ភារ និង​ថវិកា​ជាច្រើន​ទើប​ជំរុញ​ការ​បោសសម្អាត​បាន​រួចរាល់​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ ២០២៥​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការ​ចូលរួម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំ​គោលដៅ និង​ប្រកបដោយ​ប្រសិទ្ធភាព​អំពី​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំនូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ស្តីពី​ការអប់រំ​ការយល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដូចខាងក្រោម​៖

• ស្នេី​សុំ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយ​ធ្វើ​ការអប់រំ​ការយល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ​។​

• ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សហការ​គាំទ្រ​នូវ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ​នានា​។​

• ស្នើ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត ពង្រឹង​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតាម​សាលារៀន​។​

• ស្នើសុំ​នគរបាល​ខេត្ត នគរបាល​ប៉ុស្ដិ៍ ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅដល់​ប្រជាពលរដ្ឋ សហគមន៍ ជាពិសេស​ការអនុវត្ត​គោល នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ និង​ធ្វើការ​ស្រាវជ្រាវ និង​ដកហូត ពី​ប្រជាពលរដ្ឋ​ដែល​យក​គ្រាប់​មក​រក្សាទុក​ក្នុង​គ្រួសារ​សម្រាប់​ទុក​ធ្វើការ​កែច្នៃ​ជា​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​៕ ដោយ​៖​កូ​ឡាប​

×