ភ្នំពេញ៖ បន្ទាប់ពីមានការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់ មន្ទីរពេទ្យបង្អែកសម្តេចឪ ម្តេចម៉ែថា មនុស្ស ៨ នាក់ ក្នុងខណ្ឌឬស្សីកែវ បានប៉ះពាល់ជាមួយអ្នកផ្ទុក Covid ៩នាក់ ត្រូវបានបញ្ជូនធ្វើចត្តាឡីស័កនៅសណ្ឋាគារ សែនហានទាំងយប់ថ្ងៃទី 13 កក្កដា 2020 ដោយរថយន្ត Ambulance មន្ទីរពេទ្យ។
អ្នកដំណើរខ្មែរ៩នាក់ធ្វើដំណើរពីអារ៉ាប់ដែលមានផ្ទុកកូវីដ ១៩ នោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2020បានស្រាយចម្ងល់រឿងនេះលើបណ្តាញតេឡេក្រាមព្រោះ ការដឹកពួកគាត់នេះ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរង់ចាំលទ្ធផលតេស្ត។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា “ខ្ញុំសូមជម្រាបជូនថា៖ ការដឹកពួកគាត់នេះ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ (ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ក្នុងពេលថ្មីៗនេះចំនួន ២៤នាក់ ដូច្នេះ ដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩ ដែលបានរកឃេីញនោះ និងដេីម្បីការពារការចម្លងបន្តគ្នាជាយថាហេតុ ក្រុមគ្រូពេទ្យ ក៏បាននាំពួកគាត់ឲ្យនៅចត្តាឡីស័កចំនួន ១៤ថ្ងៃតាមដានសុខភាពបន្តទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ អរគុណច្រេីននូវការចូលរួមរបស់បងប្អូនក្នុងវិធានការពារការចម្លងនេះ”៕ ដោយ៖កូឡាប