Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​អេ​ស្កា​វេ​ទ័​រ​ជួយ​រំដោះ​ផ្លូវ​បង្ហូរទឹក​ចេញ ខណៈ​ដែលមាន​ភ្លៀង​ម្តងៗ ធ្វើ​ឲ្យ​មានការ​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ

តាកែវ​៖ រយៈពេល ២​ថ្ងៃ​មកហើយ អភិបាលក្រុង​ដូន​កែវ លោក កង អាណាន់ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​យក​អេ​ស្ការ​វ​ទ័​រ ចុះជួយ​ដោះស្រាយ​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​កំពុង​ជន់​លិច​ដោយសារតែ​ស្ទះលូ​បង្ហូរ​ទឹកស្អុយ ហូរ​មិនទាន់ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង ។​

​លោក កង អាណាន់ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្លូវ​បង្ហូរ​ទឹកស្អុយ មាន​ការហូរ​មិនទាន់ ក្នុង​សភាព​ការរំដោះ​ទឹក​ចេញ​នេះ គឺ​បណ្តាលមកពី​ការ​សំណល់​សំរាម​មួយចំនួន​ហូរ​ចូល​ស្ទះ​នៅតាម​មាត់​លូ និង​មួយវិញទៀត គឺ​បណ្តាលមកពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចាក់ដី​ធ្វើ​លំនៅដ្ឋាន​ចាក់ដី មាន​សភាព​ខ្ពស់ជាង​ថ្នល់ និង​ដាក់លូ​ខាងមុខ​ដី​របស់ខ្លួន មិន​សមស្រប​ទៅតាម​ស្តង់ដារ​បច្ចេកទេស នៃ​នី​វូ​ទឹក ទើប​បណ្តាល​ឲ្យ​មានការ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន ។ ហើយពីរ​ថ្ងៃ​មកនេះ លោក​បាន​ចាក់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​អំពី​ស្ថានភាព នៅតាម​ចំណុច​ដែល​ស្ទះ​ខ្លាំង គឺ​ត្រូវ​ប្រើ​អេ​ស្កា​វេចទ័រ​កាយ​ចោល​ជា​បណ្តោះអាសន្ន​សិន ដើម្បី​បញ្ជៀ​សការ​ជន់​លិច ឬ​កកស្ទះ​ប្រព័ន្ធ​លូត​បង្ហូរ​ទឹកស្អុយ​នេះ នៅក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​នេះ ។

​ទន្ទឹមនឹង​បញ្ហា​នេះដែរ លោក​អភិបាលក្រុង​ដូន​កែវ ក៏​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ត្រូវមាន​ធុង​ដាក់​សំរាម​នៅតាម​គេហដ្ឋាន​របស់ខ្លួន ដើម្បី​ច្រក​និង​ទុកដាក់​ឲ្យ​បានល្អ ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម ប្រមូល​យកទៅ​ចាក់ចោល ជៀសវាង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​យក​សំរាម​ទៅ​ញ​ត់​នៅតាម​មាត់​លូ និង​បោះចោល​នៅតាម​ទីសាធារណៈ និង​ប្រឡាយទឹក ព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ជន់​លិច​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារតែ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ផ្លូវ​បង្ហូរទឹក​ស្អុយ​នេះ​ផងដែរ ៕​ដោយ​៖​តាកែវ​


×