Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពាក់​ម៉ាស៊ីន និង​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​សំឡេង នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង ៖ ក្រសួងបរិស្ថាន​ផ្តល់​ម៉ាស៊ីន​និង​ឧបករណ៍​ត្រួតពិនិត្យ​ខ្យល់​និង​សំឡេង បានធ្វើ​ការដំឡើង​ក្នុង​បរិវេណ​សាលាខេត្ត​បាត់ដំបង​​ដើម្បី​គ្រប់គ្រង​គុណភាព​ខ្យល់​និង​សំឡេង (​ពិនិត្យ​លើ​ប៉ារ៉ាម៉ែត្រ​PM2.5, PM10 and TSP.) កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ម៉ាស៊ីន​ឧបករណ៍​តាមដាន និង​ត្រួតពិនិត្យ​គុណភាព​ខ្យល់ និង​សំឡេង ដែល​ត្រូវ​បំពាក់​នេះ​មាន​ចំនួន​២​គ្រឿង មាន​មួយគ្រឿង​ដំឡើង​នៅក្នុង​បរិវេណ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​មួយគ្រឿង​ទៀត ដំឡើង​នៅ​បរិវេណ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​សំណូមពរ​និង​ក្រើនរំលឹក​ធ្វើយ៉ាងណា ឲ្យ​ការដំឡើង​បំពាក់​នូវ​ឧបករណ៍​ទាំងនេះ រៀបចំ​ឲ្យ​មាន​សោភ័ណភាព ត្រូវ​ធានា​ឲ្យ​បាន​ជាប់​រឹងមាំ ចៀសវាង​ការដួលរលំ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការខូចខាត ម៉ាស៊ីន​ដែល​​មានតម្លៃ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក​នេះ​។​

​លោក ជា ណា​រ៉ា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ និង​សំឡេង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​របស់​ក្រសួងបរិស្ថាន បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន​បាន​បំពាក់​នូវ​ឧបករណ៍​បែបនេះ នៅ​គ្រប់​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ ដោយ​ក្នុងនោះ​ខេត្ត​តូច ទទួលបាន​ការបំពាក​នូវ​ឧបករណ៍​នេះ​១​គឿង និង​បណ្តា​ខេត្ត​ធំៗ​ទទួលបាន​២​គ្រឿង​។ ដោយឡែក​នៅ​ខេត្តសៀមរាប បាន​ចំនួន​៣​គ្រឿង និង​នៅ​រាជធានី​ភ្នំពេញ មានការ​បំពាក់​ឧបករណ៍​នេះ នៅ​ច្រើន​កន្លែង​៕ ដោយ ៖ អ៊ុង​សា​រុំ​

×