Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជម្ងឺ​ពីរ​នាក់​ស្លាប់​បន្តបន្ទាប់​គ្រាន់តែ​ឈឺក្បាល ឈឺចង្កេះ ពេល​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​

ខេត្តព្រៃវែង ​៖ យ៉ាងហោចណាស់ មាន​អ្នកជំងឺ​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់ ពេល​ពួកគាត់​ទៅ​ព្យាបាល​នៅគ្លីនិក​ឯកជន ដោយ​ពួកគាត់​ត្រឹម​ឈឺក្បាល ឈឺចង្កេះ ​ពួកគាត់​ថា គ្លីនិក​ឈ្មោះ មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​សុខ​តិច​ឈាង ស្ថិតនៅ​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​តា​ណាន់ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

ពេលទៅដល់ គ្រូពេទ្យ​នៅ​ទីនោះ បាន​ពិនិត្យ​វ៉ៃ​ថ្នាំ​ដាក់​សេរ៉ូម​ព្យាបាល​ពួកគាត់​ពី​ព្រឹក លុះដល់​រសៀល​ស្រាប់តែ​ប្រតិកម្ម​ប្រកាច់​ស្លាប់​ម្នាក់ ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​ស្លាប់​រួចហើយ ហើយ​បាន​ដឹក​សព​មក​ផ្ទះ​ធ្វើបុណ្យ​វិញ និង​ង​ម្នាក់ទៀត​ព្យាបាល​បាន​១​ថ្ងៃ​ដូចគ្នា ប្រតិកម្ម​ធ្វើទុក្ខ​ហើយ ដឹក​ទៅ​ភ្នំពេញ ស្លាប់​តាមផ្លូវ​ទៀត ។​

​លោក ឈឹម ណាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និយាយថា អតីត​ភរិយា លោក​ឈ្មោះ យិន សុផល អាយុ​៥៣​ឆ្នាំ បាន​ប្រតិកម្ម​ថ្នាំ​ស្លាប់​នៅ​(​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព​សុខ​តិច​ឈាង​)។​

​ក្រោយពេល​ស្លាប់​ហើយ ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ដល់​ពេទ្យ ពេទ្យ​ថា មិច​ដឹក​សព​មក ចឹ​ង ប្រញាប់​ដឹក​ទៅផ្ទះ​ធ្វើបុណ្យ​វិញ​ទៅ​។​

​លោក​បន្តថា អតីត​ប្រពន្ធ​របស់លោក​ពេលមុន​ទៅ​ព្យាបាល គឺមាន​អាការ​(​ឈឺក្បាល​បន្តិចបន្តួច​ប៉ុណ្ណោះ​)​។​
​ក្នុងនោះ កាលពី​ព្រឹក​ថ្ងៃទី​១៣ សីហា ២០១៩​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សំ​ថ្នាំលេប នៅ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ ខណៈនោះ​គ្រូពេទ្យ ក៍បាន​ពិនិត្យ​ព្យាបាល​វ៉ៃ​ថ្នាំ​ដាក់​សេរ៉ូម​ឱ្យ​គាត់ លុះដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល អ្នកជំងឺ​មាន​អាការ ប្រកាច់​ធ្វើទុក្ខ​លែង​ដឹងខ្លួន​បាត់ស្មារតី ស្លាប់​នៅក្នុង​គ្លីនិក​តែម្ដង ប៉ុន្តែ​ពេលនោះ គ្រូពេទ្យ​មាន​ចេតនា គេចវេះ​មិន​ទទួលខុសត្រូវ យក​លេះ លើកសព​ដាក់​រថយន្ត​សាមុយ ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ពេល​ស្លាប់​ហើយ​នោះ​ ។ ឃើញ​ស្លាប់​បែបនេះ គ្រូពេទ្យ​បាន​យកលុយ​៤០​ម៉ឺន​រៀល មក​ជូន​គាត់ ដើម្បី​ប៉ះប៉ូវ​ផ្លូវចិត្ត​នឹងមិន​យក​ថ្លៃ​ព្យាបាល​ទេ ​ចំណែក​លោកស្រី កែវ សុខ អាយុ​៥៣​មាន​ទីលំនៅ​ផ្ទះ​ជាមួយ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ថា មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​សុខ​តិច​ឈាង បាន​ព្យាបាល​កូនប្រុស របស់គាត់​បណ្ដាលឱ្យ​ស្លាប់ ត្រឹមតែ​រយៈពេល​១​ថ្ងៃ យកលុយ​ថ្លៃ​ព្យាបាល​២២០,០០០​រៀល ហើយ ហើយ​ពេទ្យ​(​វ៉ៃ​ថ្នាំ​ខុស​ទើប​ប្រតិកម្ម​ស្លាប់​)​។​

​លោកស្រី​បន្តថា កូនប្រុស​របស់​អ្នកស្រី​ដែល​ស្លាប់​ឈ្មោះ ម៉ាន ចាន់នី អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយនៅ​មុនពេល​ចូល​ព្យាបាល គឺ​កូន​គាត់​គ្រាន់​តែមាន​អាកា​រៈ​
(​ឈឺចង្កេះ​បន្តិចបន្តួច​) គឺ​ដើរ​កើត​ជិះ​ម៉ូតូ​កើត​ធ្វើការ​បាន​ធម្មតា​។ លុះដល់​ព្រឹក​ក្នុង​ថ្ងៃ​មិន​ចាំ ខែមេសា​ឆ្នាំ​២០១៩ កូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ពិគ្រោះ​ជំងឺ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​។ ហើយ​ពេលនោះ​ពេទ្យ​បាន​សួរ​មក​អ្នកជំងឺ​និង​ក្រុមគ្រួសារ​ថា តើ​អ្នកជំងឺ​ធ្លាប់​ចាក់​ថ្នាំ​ថ្លើម​ឬ​អត់​? អ្នកជំងឺ​បាន​ប្រាប់​ពេទ្យ​វិញ​ថា​៖ មិន​ធ្លាប់​ចាក់​ថ្នាំ​ការពារ​ថ្លើម​ទេ​។ ភ្លាមនោះ គ្រូពេទ្យ​បាន​ប្រាប់ថា​៖ ខ្ញុំ​ចាក់​ថ្នាំ​ថ្លើម​អោយ​នឹង​បានដាក់​សេរ៉ូម​១​កំ​ផ្លោក ដើម្បី​ឱ្យមាន​កម្លាំង​វិញ លុះ​ពេល​រសៀល​ថ្ងៃ​ដដែល គ្រូពេទ្យ​បានឱ្យ​អ្នកជំងឺ​មក​ផ្ទះ​វិញ​ថា ធូ​ហើយ លុះ​មកដល់​ផ្ទះ​ភ្លាម ស្រាប់តែ​កូន​គាត់​ធ្វើទុក្ខ​ខ្លាំង​ប្រកាច់ប្រកិន​ក្ដៅ​រហូត​សន្លប់​បាត់ស្មារតី​។

​បន្ទាប់មក​ក្រុមគ្រួសារ​បានដឹង​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង នឹង​ដឹក​បន្តទៅ​ភ្នំពេញ លុះដល់​ភ្នំពេញ ពេទ្យ​នៅ​ទីនោះ​ប្រាប់ថា ហួសពេល​ហើយ​ជួយ​មិន​បានទេ បន្ទាប់មក​ទើប​ដឹក​សព​មក​ធ្វើបុណ្យ​តែម្ដងទៅ ។​​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក សុខ តិច​ឈាង ប្រធាន​OD​ក្រុង​ព្រៃវែង និង​ជា​ម្ចាស់​(​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​សុខ​តិច​ឈាង​) បាន​និយាយថា​៖ ចំពោះ​អ្នកជំងឺ បាន​ស្លាប់​នោះ គឺ​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ពុំមែន​ស្លាប់​នៅ​គ្លីនិក​លោក​ឡើយ​។ ពោលគឺ ជំងឺ​ពួកគាត់​ធ្ងន់ៗ ដោយពេល​នោះ លោក​គ្រាន់តែ​ដាក់​សេរ៉ូម បើកផ្លូវ និង​ដាក់​អ៊ុក​ស៊ី​សែន ដើម្បី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​។​

លោក​បន្តថា​៖ គ្មាន​ថ្នាំ​ប្រភេទ​ណា​? ដែល​ព្យាបាល​ជំងឺ​ពី​ព្រឹក ល្ងាច​ស្លាប់​នោះទេ មូលហេតុ​មកពី​ជំងឺ​គាត់​ធ្ងន់​។​
លោក ហួរ ដា ប្រធានការិយាល័យ​សុខាភិបាល​!​ប្រតិបត្តិ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​មានប្រសាសន៍ថា រឿង​ព្យាបាល​ជំងឺ​ស្លាប់​អី​នោះ លោក​មិន​បានដឹង​ទេ ខណៈ​ពុំមាន​បណ្ដឹង​ឬ​របាយការណ៍​ណាមួយ មក​លោក​ឡើយ​៕​ ដោយ​៖​វ៉ៃ​កូ​

×