រថភ្លើងដែលមានដឹកសមាជិកសភាអាមេរិចមកពីគណបក្សសាធារណៈជាច្រើននាក់ បានបុកជា មួយនឹងរថយន្តដឹកសំរាម នៅក្នុងរដ្ឋ Virginia បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើនាក់ទៀតរងរបួស រួមទាំងសមាជិកសភាផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព៌តមានAFP។
មុនពេលកើតហេតុ នៅក្នុងរថភ្លើងមានមនុស្សយ៉ាងតិច ៣០០នាក់ ដោយរួមមានសមាជិកសភា គ្រួសារពួកគេ ព្រមទាំងបុគ្គលិកផងនោះ។ រថភ្លើងកំពុងធ្វើដំណើរពីទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅកាន់រដ្ឋ West Virginia។
រថយន្តដឹកសំរាមដែលត្រូវរថភ្លើងបុកនោះ មានមនុស្សចំនួន ៣នាក់ ដោយអ្នកបើកបរបានស្លាប់និង ២នាកផ្សេងទៀតរងរបួសធ្ងន់។
អ្នកនាំពាក្យសេតវិមានអាមេរិច ឈ្មោះ Sarah Sanders បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា “មិនមាននរណាស្លាប់ និងរបួសខ្លាំងគេក្នុងចំណោមសមាជិកសភា ឬបុគ្គលិករបស់ពួកគេ”។
ក្រោយពេលបុកគ្នា ទូនៃម៉ាស៊ីនរថភ្លើងបានធ្លាក់ចេញពីផ្លូវ ប៉ុន្តែទូផ្សេងៗស្ថិតនៅលើផ្លូវដែកដដែល៕ សុភ័ក្ត្រ