Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង និង​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន រលក​ខ្លាំងៗ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​ក្រសួង​ជំនាញ​ដដែល ក៏​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ខណៈ​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន រលក​ខ្លាំងៗ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស​របស់​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ ២០២០​។ តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​កម្ពុជា ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។ ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ ជាមួយនិង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង ។​

បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​ ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចាប់ពី​ថ្ងៃទី ៣១ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែសីហា ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​នៅលើ​ផ្ទៃសមុទ្រ​នឹង​អាច មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី​១-៣ ខែសីហា ឆ្នាំ​២០២០៕ ​ដោយ​៖​កូ​ឡាប​

×