Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាន​កាម សារ​ទរ​ក្រោយ ទទួលបាន​ផ្លូវ​បេតុង​១​ខ្សែ ដែលជា​អំណោយ​ដែល​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

​តាកែវ​៖ ក្រុម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ប្រមាណ ជាង​៣០០​គ្រួសារ បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
​ការទទួលបាន​អំណោយ​ជា​ផ្លូវ​បេតុង​នេះ បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ​បានស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​ជួសជុល​ផ្លូវ​មួយ ខ្សែ​នៅក្នុង​ភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ក្នុងឱកាស​ដែល​សម្ដេច​ចុះមក​ពិនិត្យមើល​ការ ប្រកប​របរ​កសិក​ក​ម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​២១ កក្កដា កន្លងទៅ​ថ្មីៗ​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក ខាន់ សុខា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នេះ ប្រវែង​ជាង​៥០០​ម៉ែត្រ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក ខាន់ សុខា អភិបាលរង​ខេត្ត បាន​ថ្លែង​ឲ្យ​ដឹងថា បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​សំណូមពរ​សុំ​សម្ដេច​តេ​ជោ ឲ្យ​ជួយ​កែលម្អ​និង​ពង្រីក​ផ្លូវ​នៅក្នុង​ភូមិ ដែល​ពិបាក​ធ្វើដំណើរ ក៏ដូចជា​ពិបាក​ដឹក​ភោគផល​កសិកម្ម សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស ចុះមក​ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ កាលពី​ថ្ងៃទី​២១ កន្លងមកនេះ សម្ដេច​បានធ្វើ​ការណែនាំ ដល់​អាជ្ញាធរ​ខេត្តតាកែវ ឲ្យ​ចុះមក​សិក្សា​ពី​ផ្លូវ​នេះ និង​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​ជាង ៥០០​ម៉ែត្រ និង​ទទឹង​៥ ម៉ែត្រ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ការងាយស្រួល ក្នុងការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិក​ផល​ទៅ​លក់​នៅ​ទីផ្សារ​បាន​ទាន់ពេលវេលា​។

​លោក​អភិបាលរង​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា ជានិច្ចកាល​សម្ដេច​តេ​ជោ ហ៊ុន សែន លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ ទីកន្លែង ជាពិសេស នៅពេលដែល​សម្ដេច លោក​ចុះ​មកជួប​បងប្អូន​កសិក​រ នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ សម្ដេច​បាន​ជួយឧបត្ថម្ភ​ម៉ាស៊ីន​ព្រោះស្រូវ ដល់​បងប្អូន​កសិករ​ជាច្រើន​រយ គ្រឿង និង​បានធ្វើ​ផ្លូវ​មួយចំនួន តាម​ការស្នើសុំ​របស់​ប្រជាកសិករ​ថែមទៀត​ផង​។
​ការផ្ដល់​ម៉ាស៊ីន​ព្រោះស្រូវ​ក៏ដូចជា​ការជួយ​ជួសជុល​កែលម្អ​ផ្លូវ របស់​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ជូន​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ការយក​ចឹ​ត្ត​ទុកដាក់​ដល់​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ធ្វើការ​យ៉ាងណា ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​ដឹក​ដំណាំ​កសិកម្ម​ដែល​បងប្អូន​ប្រមូល​ផល យកទៅលក់​នៅលើ​ទីផ្សារ បាន​ឆាប់រហ័ស​និង​លក់បាន ក្នុងតម្លៃ​មួយ​សមរម្យ​ថែម​ទៀតផង ៕ ដោយ​៖​តាកែវ​

×