Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ព្រឹទ្ធសភា ជំរុញ​ដោះស្រាយ ចំពោះ​ផលប៉ះពាល់ ការប្រើប្រាស់​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ដើម្បី​ឲ្យ​ ​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​មានការ​ថយចុះ បង្ការ​កុំ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​គ​ណៈ​កម្ម​ការ​ទី​៨ ព្រឹទ្ធសភាជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាល​សិក្ខាសាលា​ខាងជើង​ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​ព្រឹទ្ធសភា បានប្រកាស​គាំទ្រ​ចំពោះ​វិធាន​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ទាំង​៥ ។
​ ​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា តាងនាម​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា ក៏​ដូច​ក្នុងនាម​លោកជំទាវ​ផ្ទាល់ សូម​ចូលរួម​គាំទ្រ និង​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​បន្ត​រួមសហការ​ជំរុញ​ដោះស្រាយ ចំពោះ​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ដើម្បី​ឲ្យ​
​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​មានការ​ថយចុះ បង្ការ​កុំ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច និង​ចំណាយ​លើ​ការព្យាបាល​ដោយ ក្នុងនោះ​រួមមាន ៖ បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដល់​។ សាធារណជន យុវជន និង​ភាគី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​។ ពង្រីក​កម្មវិធី​កន្លែងធ្វើការ ទីសាធារណៈ ជា​តំបន់​គ្មាន​ផ្សែង​បារី​។ ពង្រីក​សារ​ព្រមាន​សុខភាព​ជា​រូបភាព នៅលើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ឲ្យ​មាន​ទំហំ​ធំ​។ បង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​ប្រសិទ្ធភាព​ការពារ​សុខភាព​ដល់​ប្រជាជន​។ ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់​។​
​ ​
​តាមរយៈ​ការស្រាវជ្រាវ​ពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ​
​បានបង្ហាញ​ឲ្យ​ឃើញថា កា​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ទាំង​៥ អាចធ្វើ​ឲ្យ​កម្ពុជា​សង្គ្រោះ ជីវិត​ប្រជាពលរដ្ឋ​ប្រមាណ ៥៧.០០០​នាក់ ពី​ការស្លាប់​មុន​អាយុ និង​បង្ការ​កុំ​ឲ្យ​មានការ​ខាតបង់​សេដ្ឋកិច្ច និង លើ​ការព្យាបាល​ប្រមាណ ១.៨៩៩ លាន​ដុល្លា​នៅ​ឆ្នាំ​២០៣៣​។​

​គូសបញ្ជាក់​ផងដែរ​ថា ប្រជាជន​កម្ពុជា​ចំនួន ១៥.០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់​ដែល ៣៣% នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល មាន​ប្រាក់ចំណូល​ទាប​បំផុត​។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​ខាតបង់​ទឹកប្រាក់ ចំនួន ៦៤៩​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។​

​តាម​ការសិក្សា​ពី​ការអង្កេត ស្ដីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឆ្នាំ​២០១៩ បាន​បង្ហាញថា មាន​បារី​ប្រមាណ ៣០% ដែល​ដាក់តាំង​លក់​លើ​ទីផ្សារ ពុំមាន​បោះ​ពុ​ម្ភ​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ​និង​រូបភាព ហើយ​បារី ៥៨% ដែល​លក់​លើ​ទីផ្សារ​ពុំមាន​តែមប្រិ៍​ពន្ធ​នោះទេ​។ ការសិក្សា​នេះ​ក៏បាន​បញ្ជាក់ថា មានការ​ផ្សាយពាណិជ្ជកម្ម​បារី​ប្រមាណ ២០% ដោយ​
​ក្រុមហ៊ុន​ថ្នាំជក់ បានផ្ដល់​សម្ភារ​ផ្សាយពាណិជ្ជកម្ម និង​ផលប្រយោជន៍​ទៅអោយ​អ្នកលក់​បារី​ជាច្រើន​។​
​ ​
​តាមរយៈ​នៃ​កិច្ចពិភាក្សា​នេះ លោកជំទាវ បាន​ប្រសាសន៍​សន្យា​នឹង​បន្ត​ផ្តល់នូវ​កិច្ចសហការ​ល្អ​បន្ថែមទៀត ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ក្នុងករណី​បើ​មាន​សំណូមពរ​ស្នើសុំ​ការគាំទ្រ​ណាមួយ ពី​គណៈកម្មការ ដើម្បី​ជំរុញ​ឲ្យ​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​មានការ​ថយចុះ​។ ជាពិសេស ចូលរួម​លើកកម្ពស់ សុខភាព និង​សុខុមាលភាព​សង្គម​។
​ ​
​លោកជំទាវ ស​ង្ឈឹ​ម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ឆ​ន្ទះ និង​ការចូលរួម​ប្ដេជ្ញាចិត្ត​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជា​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​ទប់ស្កាត់ បញ្ហា​ប្រឈម សំដៅ​បង្ការ និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ដើម្បី​បង្ការ​ជំងឺមិនឆ្លង​នៅ​កម្ពុជា ប្រកបដោយ​លទ្ធផល​ដែល​បានកំណត់​ទុក​៕​ដោយ កូ​ឡាប​

 

×