ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំតួតពិនិត្យការងាររៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀនក្នុងថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីការ និងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តចំនួន៤ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅសាលប្រជុំVIP ព្រៃបាសាក់ និងបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសម្រាប់រៀបចំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកវីរសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថ លោកវរីសេនយ៍តំណាងស្នងការដ្ឋាន លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការធនធានមនុស្ស ផងដែរ ៕ដោយ៖ វ៉ៃកូ