Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ហ៊រ សុ​វណ្ណា រត់​បាត់ , មាន​ជំងឺ​រលាក​ក្រពះ ទៅ​ឲ្យ​វេជ្ជបណ្ឌិត ពិនិត្យ​សុខភាព ហើយ​ចេញ​ថ្នាំ​ឲ្យ​យកទៅ​លេបនៅផ្ទះ ចំនួន​៧​ថ្ងៃ ជនរងគ្រោះ​ប្រកាច់​ស្លាប់​

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់ ក្រោយពី​បាន​លេបថ្នាំ​ដែល​វេជ្ជបណ្ឌិត​បាន​ផ្សំ​ឱ្យ​គាត់​យកទៅ​លេប​នៅផ្ទះ​ចំនួន​៧​ថ្ងៃ ក្រោយ​ពេលដែល​បុរសរងគ្រោះ បាន​ទៅពិនិត្យ​រោគវិនិច្ឆ័យ​ឃើញថា ជនរងគ្រោះ​មាន​ជំងឺ​រលាក​ក្រពះ ហើយ​បន្ទាប់ពី​ចុះ​ស្រាវជ្រាវ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន វេជ្ជបណ្ឌិត ហ៊រ សុ​វណ្ណា​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ ផេង សារ៉ាន់ ភេទ​ប្រុស ឣា​យុ​៤២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្នុរ​ខាងត្បូង ឃុំ​ស្វាយ​ឣ​ង្គ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ជំងឺ​ឈឺ​ចុកពោះ ហើយ​បាន​ទៅផ្ទះ​វេជ្ជបណ្ឌិត​ឈ្មោះ ហ៊រ សុ​វណ្ណា ដើម្បី​ពិនិត្យ​សុខភាព ស្ថិត​ក្នុងភូមិ ស្វាយ​សង្កាត់​ចេក បន្ទាប់ពី​ពិនិត្យ​រួច​វេជ្ជបណ្ឌិត​ឈ្មោះ ហ៊រ សុ​វណ្ណា ពិនិត្យឃើញថា ឣ្ន​ក​ជំងឺ​ឈ្មោះ ផេង សារ៉ាន់ មាន​ជំងឺ​រលាក​ក្រពះ និង​បានចេញ​ថ្នាំ​ឲ្យ​ឣ្ន​ក​ជំងឺ​យកទៅ​លេប​នៅផ្ទះ​ចំនួន​៧​ថ្ងៃ​។ ក្រោយពី​ពិនិត្យ និង​ទទួលបាន​ថ្នាំ​រួច​ឈ្មោះ ផេង សារ៉ាន់ ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប្រភព​ខាងលើ​បាន​បន្តថា រហូតដល់​វេលា​ម៉ោង​៩​និង​០០​នាទី ជនរងគ្រោះ​ក៏បាន​យក​ថ្នាំ​នោះមក​លេប ក្រោយពី​លេប​រួច ជនរងគ្រោះ​ក៏បាន​ប្រកាច់​ស្លាប់​តែម្តង​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចេក ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បាន​សាកសួរ​ឈ្មោះ យឹម សោភា ជា​ប្រពន្ធ ចំណែក​ឈ្មោះ ហ៊រ សុ​វណ្ណា បាន​រត់គេចខ្លួន​បាត់​ពី​មូលដ្ឋាន​។

​ប្រភព​ខាងលើ​បានឱ្យដឹង​បន្ថែមទៀតថា នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ យឹម សោភា បាន​ឆ្លើយថា កាលពី​វេលា​ម៉ោង​ប្រហែល​០៨​និង​២០​នាទី មាន​អ្នកជំងឺ​ឈ្មោះ ផេង សារ៉ាន់ បានមក​ពិនិត្យ​ជំងឺ​នៅផ្ទះ​របស់ខ្លួន និង​បាន​ទិញ​ថ្នាំ​យកទៅ​លេប​ពិតមែន ដោយ​អ្នកជំងឺ​និយាយថា គាត់​ឈឺ​ជំងឺ​នេះ មួយ​សប្តាហ៍​មកហើយ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ ហ៊រ សុ​វណ្ណា ចាត់ការ​តាមច្បាប់​៕​ដោយ វ៉ៃ​កូ​

×