បាត់ដំបង៖ ឯកឧត្តម សុខ វាសនា សមាជិកគណៈកម្មាកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទាំងក្រុមការងារ អាជ្ញាធរនិងសមត្ថកិច្ច ត្រូវធ្វើអំពើល្អ និងបម្រើសេវាសាធារណៈនិងការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីជ័យជំនះនៅឆ្នាំ២០២២ខាងមុននេះ ។
ការលើកឡើងបែបនេះ ក្នុងប្រជុំផ្សព្ធផ្សាយលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តម សុខ វាសនា សមាជិកគណៈកម្មាកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង លោកលី សុខគួង អនុប្រធានអចន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ លោកសុវណ្ណ គឹមហាក់ អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ ព្រមទាំងសមាជិកសមាជិកាជាច្រើននាក់ចូលរួមផងដែរ។
លោកសុវណ្ណ គឹមហាក់ អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ បានមានប្រសាសន៍ផែនការទិសដៅឆមាសទី២ និងទិសដៅបន្ត គឺគ្មានអ្វីដែលជួយយើងបានទេ មានតែខ្លួនឯងជួយខ្លួនឯង ដូចជា ការងារដែលត្រូវធ្វើទាំងក្រុមការងារ អាជ្ញាធរនិងសមត្ថកិច្ច ត្រូវចេះសាមគ្គីគ្នា ចុះជួយប្រជាពលរដ្ឋទាំងសេវាសាធារណៈ និងការពារសន្តិសុខសង្គមនិងធ្វើអំពើល្អ ដើម្បីយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២២ និង២០២៣ខាងមុខនេះ។
ឯកឧត្តម សុខ វាសនា សមាជិកគណៈកម្មាកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ជាពិសេសក្នុងឃុំកន្ទឺ២នេះ។ ទិសដៅការងារបន្ត គឺពាក់ព័ន្ធភូមិឃុំមានសុវត្ថភាព និងបញ្ហាបទល្មើសមានការកើនឡើងរហូតដល់៩៣ករណីដែលឆ្នាំ២០១៩មានតែ៦០ករណី ហេតុនេះសមត្ថកិច្ច ត្រូវខិតខំប្រឹងប្រែងបង្ក្រាបបន្តទៀត ពីព្រោះក្នុងសម័យកូវីដនេះ ប្រជាពលរដ្ឋមិនសូវបានចេញ ឬធ្វើដំណើរទៅណានោះទេ។ នៅបញ្ហាក្មេងទំនើង ប៉ុន្តែបញ្ហានេះ មិនមែនកើតឡើងនៅក្នុងឃុំកន្ទឺ២ របស់យើងគឺក្មេងទំនើងជិះម៉ូតូ បង្ហោះឬដេញកាប់គ្នា។ មូលហេតុនេះ សូមសមត្ថកិច្ចសហការជាមួយប្រជាការពារចុះការពារជាមុន ដើម្បីបង្កាកុំឲ្យកើតមាននៅក្នុងឃុំកន្ទឺ២នេះ៕ ដោយ ៖ អ៊ុងសារុំ