Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាយុ​៦០​ឆ្នាំ​ហើយ​មិន​រក​ធម៌ នៅ​ប្រើ​គ្រឿងញៀន , បញ្ជូន​មនុស្ស​១០​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៣៦​ថង់ ម៉ូតូ​២​គ្រឿង ទៅ​តុលាការ​

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​ប្រុស​ស្រី​១០​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៣៦​ថង់ ម៉ូតូ​២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៣០-៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​មោងឫស្សី ស្រុក​បាណន់ និង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​១០​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​ណែម សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​ឈ្មោះ​ធឿន ប៊ុនថន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ម៉ូតូ​មូ​យ​គ្រឿង សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៤​និង​១៥​នាទី ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​ធឿន ប៊ុនថន កម្លាំង​បាន​ចុះទៅ​ចាប់​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត មាន​ទី​១ ឈ្មោះ​ឡុ​ត ធា​រិ​ទ្ធ ហៅ​លីន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ​សួង ស្រីរ័ត្ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ​តាន់ សុ​ភ័​ត្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​៤ ឈ្មោះ​វណ្ណា ពិសី ភេទ​
​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

ករណី​ទី​២ ឈ្មោះ​វឹង វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឥន្ទជិត ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០២ ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​​បាណន់ ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​វឹង វិសាល កម្លាំង​បាន​ចុះទៅ​ចាប់​ឈ្មោះ​ណាត បូ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​​ភូមិ​លំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៤​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០២ ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។

ករណី​ទី​៣ ឈ្មោះ​រុំ ប៊ុន​រិ​ទ្ធ ហៅ​រ៉ា​ក់ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ​ស៊ូ តាំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​២៨​ថង់ ម៉ូតូ​មូ​យ​គ្រឿង សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​០០​និង​២៦​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៧ ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៣​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​ហើយ​៕ ដោយ​៖ អ៊ុង​សា​រុំ​

×