Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមានអំណាច ​ចាក់ដី​លុប​បឹង​តាកែវ នៅ​ខាងក្រោយ​អតីត​ផ្ទះ​តា​ម៉ុក ធ្វើជា​កម្មសិទ្ធិ ក្រោយ​មាន​គម្រោង​លើក​ទំនប់​ក្រវ៉ាត់​បឹង​តាកែវ ដើម្បី​ទុបស្កាត់​ការទន្ទ្រាន​យក​

​តាកែវ​៖​ផ្ទៃ​អាង​ស្តុក​ទឹកស្អាត «​បឹង​តាកែវ​»​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជិត​៤​ម៉ឺន​គ្រួសារ រស់នៅ​ក្រុង​ដូន​កែវ កាន់តែ​រួម​តូច​ជា​បន្ត​បន្ទប់​ខុសប្លែក​ពី​ធម្មតា ក្រោយពី​មានការ​កាយ​ដី​ស្តា​បឹង យកមក​ចាក់ដី​ទន្ទ្រាន និង​បោះបង្គោល​រំលោភ​យក​ផ្ទៃ​បឹង​តាកែវ «​អាង​ស្តុ​ប​ទឹកស្អាត​» ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាង​អាណាធិបតេយ្យ ដោយសារ​តែមាន​ផ្លូវ​ក្រវ៉ាត់​អាង​ស្តុ​ប​ទឹក ហើយ​នៅ​មិនទាន់មាន​ការកំណត់​ឲ្យ​ច្បាស់លាស់ ពី​មន្ទីរជំនាញ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ថា ចេញពី​មាត់​ផ្លូវ​ខ្នង​ទំនប់​ក្រវ៉ាត់​អាង តើ​មាន​ប៉ុន្មាន​ម៉ែត្រ​ជា​ចំណី​មាត់​អាង​នៅឡើយ​ទេ ខណៈ​ដែរ​បច្ចុប្បន្ន ការចាក់ដី​ទន្ទ្រាន គឺមាន​រយៈ​ចម្ងាយ​ឆ្ងាយ​គួរសម​ពី​ផ្លូវ​ក្រវ៉ាត់​អាង​ស្តុក​ទឹក​បឹង​តាកែវ​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ដូន​កែវ នាំគ្នា​និយាយថា ហេតុអ្វី​អ្នកមាន​លុយ​មានអំណាច​មាន​សិទ្ធិ ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​នៅ​ក្នុងសម័យ​ប្រទេសជាតិ កំពុងមាន​សុខសន្តិភាព​បែបនេះ ។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បារាយណ៍​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ពលរដ្ឋ​រស់នៅ​ទីនេះ គឺ​សុទ្ធតែ​ដឹង​ច្បាស់​ថា ដី​ដែល​ចាក់​ចូល​នោះ​ពីមុន គឺជា​ផ្ទៃ​កណ្តាល​បឹង​តាកែវ ហើយក៏​ជា​ប្រភព​ជម្រក​ត្រី​ពង និង​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ក្រុង​ដូន​កែវ ប្រើប្រាស់​ទឹកស្អាត និង​ធ្វើស្រែ​ប្រាំង ស្រែវស្សា​ដែលមាន​ផ្ទៃដី​រាប់ពាន់​ហិតា​ផងដែរ ។ ក៏ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ ស្ថានភាព​ទឹក​បឹង​កាន់តែ​រាក់​គោក ហើយ​ក៏មាន​អ្នកមាន​លុយ មានអំណាច​ចូលមក​ចាក់ដី​ដាំ​បង្គោល ធ្វើ​របង​ជា​បន្តបន្ទាប់​ហើយ លោក​ថា​ទៅ​ថ្ងៃ​ខាងមុខ​ប្រជាពលរដ្ឋ អាច​នឹង​ជួប​គ្រោះធម្មជាតិ​រាំងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់ សាជាថ្មី​ជាក់​ជាមិនខាន ខណៈដែល​រាជរដ្ឋាភិបាល​ធ្លាប​បានចេញ​សារា​ចរណ៍​ណែនាំ​អោយ​ថែរក្សា​នឹង​ស្តុក​ទឹក​ទុក និង​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើស្រែ​ចំការ​បង្កើន​រដូវ ដើម្បី​ទុក​ទឹក​ប្រើប្រាស់ តែ​បែរ​ជាមាន​អ្នកមាន​លុយ មានអំណាច​អាងខ្នង អាង​ខ្សែ មកចាក់​ដី​លុប​បឹង លុប​អាង​ស្តុ​ប​ទឹក​ដ៏​សំខាន់​នេះ​មក​ធ្វើជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​ទៅវិញ ។
​ប្រជាពលរដ្ឋ​ខាងលើ​បានស្នើ​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ពិនិត្យ​ឡើងលើ​ការស្តា​របឹង​តាកែវ ហើយ​យក​អាច៍​ដី​នោះមក​លុប​លើ​ផ្ទៃ​បឹង​ដដែល ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រក្សា​ទឹកបាន​ប្រើប្រាស់ និង​ទុបស្កាត់​ចំពោះ​ជនខិលខូច​ដែល​ចាក់ដី​លុប​បឹង​ទន្ទ្រាន​យក​នេះ​ផង ។

​ជុំវិញ​ករណីនេះ ភ្នាក់ងារ​យើង​បានធ្វើការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក ប៊ុន ហ៊ួ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា​នេះ ដោយ​លោក​បាន​បញ្ជាក់ថា ករណី​ចាក់ដី​ទន្ទ្រាន​យក​ផ្ទៃ​បឹង​តាកែវ កំពុងតែ​ក្លាយទៅជា​ប្រធានបទ​ក្តៅ​ហើយ ក្នុងនោះ​លោក​បាន​សុំ​គោលការណ៍ ពី​អភិបាលខេត្ត ដើម្បី​ចុះ​ពិនិត្យ​និង​កំណត់​ព្រំ​ឲ្យ​បានច្បាស់លាស់ ក្រោយ​ពេលដែល​អាជ្ញាធរខេត្ត​គ្រោង​ធ្វើ​ផ្លូវ​ទំនប់​ក្រវ៉ាត់​បឹង​តាកែវ តែ​ធ្វើការ​ណាត់​ពីរដង​មិនបាន​ជួប​ជាមួយនឹង​អាជ្ញាធរ​ក្រុង​នោះទេ ហើយ​លោក​បានធ្វើ​របាយការណ៍​មួយ ទៅកាន់​ក្រសួង​ស្តីពី​ការចាក់ដី​រំលោភ​ចូល​ផ្ទៃដី​បឹង​តាកែវ រួចហើយ​។​

​ចំណែកឯ​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ដី​ផ្លូវ​ក្រវ៉ាត់​បឹង​តាកែវ​នេះ កំពុងមាន​បញ្ហា​ខ្លាំងណាស់ ឃើញ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​មក​អាជ្ញាធរ​ក្រុង​ដូន​កែវ ខណៈដែល​ពួកគាត់​បាន​លក់​បន្ត​ដី​អាស្រ័យ​ផល របស់​រដ្ឋ​ទៅ​ឲ្យ​អ្នកផ្សេង​បន្ត ដែល​នៅក្នុង​ផែនទី​របស់​មន្ទីរជំនាញ គឺ​ទីតាំង​ទាំងនោះ​ឋិត​នៅ​ជា​ផ្ទៃ​បឹង​តាកែវ ដែលជា​អាង​ស្តុ​ប​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជិត​៤​ម៉ឺន​គ្រួសារ​នៅក្នុង​ក្រុង​ដូន​កែវ ហើយ​កន្លងមក​អាជ្ញាធរ​ក្រុង បានធ្វើ​ការចុះ​ហាមឃាត់​មួយដង រួចមកហើយ ដោយ​ឲ្យ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ក្រុង​ចុះ​ដក​បង្គោល​ថ្ម​ដែល​ដាំ​ចំនួន ២៥​បង្គោល​ដាំ​ចូលក្នុង​ផ្ទៃ​បឹង មក​រក្សាទុក​នៅ​ភូមិបាល​ក្រុង​រួចមកហើយ ក្រោយមក​រយៈពេល ២​សប្តាហ៍ ក៏​កើតមាន​សាជាថ្មី​ម្តងទៀត លើ​ការចាក់​ទន្ទ្រាន​យក​ផ្ទៃ​បឹង និង​មាន​ដាំ​ដើមឈើ​ធំៗ គ្រោង​ធ្វើ​របង​ថ្ម​នៅលើ​ដី​បឹង​ជាប់​និង​ផ្លូវ​ទំនប់​ក្រវ៉ាត់​បឹង​នេះ លោក​បាន​បញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ក្រុង​ចុះ​បញ្ឈប់​សកម្មភាព​នោះ​ភ្លាម ។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក​នឹង​ចាត់​ឲ្យ​អាជ្ញាធរ​ក្រុង សហការ​ជាមួយ​ជំនាញ​មន្ទីរ​ធនធានទឹក ចុះ​សិក្សា​ផលប៉ះពាល់​នៅ​ដី​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្ទៃ​បឹង​តាកែវ​ទាំងអស់ ថា​មាន​ផលប៉ះពាល់​អ្វីខ្លះ បើសិនជា​យើង​លើក​ទំនប់​ក្រវ៉ាត់​បឹង​តាកែវ ដែលមាន​រយៈ​ចម្ងាយ ១៧​គីឡូម៉ែត្រ ក្រោយ​ការសិក្សា​មិនមាន​របាយការណ៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធំដុំ​នោះទេ លុះ​មកដល់ពេលនេះ​ស្រាប់តែ​កើតរឿង​ប្តឹងផ្តល់​គ្នា និង​រឿង​ចាក់ដី​ទន្ទ្រាន​យក​ផ្ទៃ​បឹង ជុំវិញ​រឿង​អាច​និង​ត្រូវ​ពិនិត្យមើល​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនិង​ប្រជាពលរដ្ឋ ។​

​សូម​បញ្ជាក់ដែរថា បើតាម​ផែនទី​របស់​ភូមិបាល​ក្រុង​ដូន​កែវ កន្លែង​ដែល​កំពុង​ចាក់ដី​នោះ គឺជា​ផ្ទៃ​បឹង ដោយឡែក​មន្ទីរជំនាញ​ធនធានទឹក នៅ​មិនទាន់​កំណត់​បាន​នៅ​ទំហំ​អាង​ស្តុក​ទឹក ឲ្យ​បាន​ពិតប្រាកដ​នៅឡើយ​ទេ ទើប​កើតរឿង​ចាក់ដី​ទន្ទ្រាន​យក​បឹង​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​នោះទេ ខណៈដែល​ពេល​ថ្មីៗ​នេះ​មាន​អ្នក​មា​លុយ​មានអំណាច និង​អាជ្ញាធរ ត្រូវបាន​ប្រ​ឈរ​មុខ នឹង​ផ្លូវច្បាប់​នៅ​ខេត្តបាត់ដំបង លើ​ករណី​ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដែរ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ បាននាំគ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា បង​អើយ​ទៅ​ឆ្ងល់​អី តើ​ប្រជាពលរដ្ឋ​ធម្មតា​ណា ទៅ​មានលទ្ធភាព​ចាក់​រំលោភ​យក​ដី​បឹង បាន​យ៉ាង​ស្រួល​បែបនេះ​នោះ ចាក់ដី​តែ ៣ ឬ​៤​ឡាន​នឹង មេភូមិ មេឃុំ​គេ​មក​សួរនាំ​បាត់ទៅហើយ គឺ​មានតែ​អ្នក​ដុល្លារ​ក្រាស់ៗ​ទាំង​បាច់ៗ និង​អ្នកមានអំណាច​ទេ ទើប​ធ្វើបែបនេះ​បាន ហើយ​គ្មាន​មន្ត្រី​បម្រើ​រាស្ត្រ​ណា​ហ៊ាន​មក​អើតមើល​ឬ​សួរនាំ​នោះទេ ដូច្នេះ​មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​លើ​សកម្មភាព​ដែល​មិន​ប្រក្រតី​នេះ​ទេ​ទើប​ដឹង​ច្បាស់ ៕​ដោយ​៖​តាកែវ​

×