Thursday, June 30, 2022

​រថយន្ត​លាយ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ប្រ៊ី​លលា​ន​រី​ច បើក​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ រងរបួស​ធ្ងន់​និង​ស្រាល​

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​លាយ​ស៊ីម៉ងត៍​មួយគ្រឿង របស់​ក្រុមហ៊ុន​ប្រ៊ី​លលា​ន​រី​ច មិន​ប្រយ័ត្ន​ទៅបុក​ជាមួយ​ម៉ូតូ FTR មួយគ្រឿង បណ្តោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​និង​ស្រាល​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫទ្ធី ក្នុងភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​FTR ពណ៌​ទឹកក្រូច ពាក់​ផ្លាកលេខ​ភ្នំពេញ 1CN-2660 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫទ្ធី ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ មិន​ប្រយ័ត្ន​ក៏មាន​រថយន្ត​លាយ​ស៊ីម៉ងត៍​មួយគ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ 5A 1582 តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫទ្ធី ទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅ​ម៉ូតូ​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​មី​ដា ផាន់​ណា​