ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ ២០២០)។
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០៖ តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរឹងឥទ្ធិពលពីជ្រលងសម្ពាធទាប និង ខ្យល់មូសុងនិរតីខ្សោយ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕ដោយ៖កូឡាប