ភ្នំពេញ៖ វេទិកាពិភាក្សាវាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មានស្តីអំពី វឌ្ឍនភាពការងារក្នុងឆ្នាំ២០១៩-២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឌបាលរាជធានីខេត្ត ក្រោមវត្តមាន ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជានាំពាក្យអគ្គស្នងការដ្នាននគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ។
វេទិកាពិភាក្សាវាយតំម្លៃសកម្មភាព វឌ្ឍនភាពការងារក្នុងឆ្នាំ២០១៩-២០២០របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត
ជាមួយនឹងកិច្ចស្វែងរកធាតុចូលបន្ថែមនាពេលនេះ គឺជាការបង្ហាញនូវភាពកក់ក្តៅ និងការលើកទឹកចិត្តយ៉ាងក្លៀវក្លា ដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឌាភិបាល ក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈបេ្តជ្ញាយ៉ាងមុះមុត ក្រោមមគ្គុទ្ទេសក៍ភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះមានគោលបំណងពិភាក្សា វាយតម្លៃ និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីរៀមច្បងលើវិស័យព័ត៌មាន ជាពិសេសគឺ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយនឹងមតិយោបល់របស់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមសហការក្នុងរយៈកន្លងមក និងបន្តទៅមុខទៀត ក្នុងន័យលម្អបំពេញបន្ថែម លើសកម្មភាពនៃការរៀបចំសន្និសីទសារព័ត៌មាន ឈរលើស្មារតីតស៊ូមតិ នៅក្នុងសមរភូមិរណសិស្សសាធារណមតិរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាពេលកន្លងមក។
តាមរយៈសន្និសីទសារព័ត៌មាននេះ ជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយទៅកៀកប្រជាជន និងយុន្ធនាការព័ត៌មានលើវិស័យកិច្ចការរដ្ឋថ្នាក់ជាតិ។ ក្នុងទិសដៅស្នូល ដើម្បីបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីវឌ្ឍនភាព
ក៏ដូចជាសមិទ្ធផល ថ្នាក់ជាតិ នៃកម្មវិធីនយោបាយរបស់រាជរដ្ឌាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ក្នុងកិច្ចបម្រើរាស្ត្រ ឈរលើគោលនយោបាយ អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីពង្រឹងការយល់ដឹង និងការចូលរួមរបស់រាជរដ្ឌាភិបាល៕ដោយ៖មីដា ផាន់ណា