Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ណែនាំ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៦០៣ និង​អធិការ​ស្រុក​ចំនួន​៤ ជាប់​នឹង​ព្រំប្រទល់​កម្ពុជា​វៀតណាម ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការចេញចូល ឆ្លងកាត់​តាម​ព្រំដែន ឲ្យ​បាន​ហ្មត់ចត់​

​តាកែវ​៖ ក្រោយ​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​បានចេញ​នៅ​សេចក្តីណែនាំ​ថ្មី​លេខ ២២៤០ សជណ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង និង​ត្រួត ពិនិត្យ​ការចេញចូល​ឆ្លងកាត់​តាម​ព្រំដែន ដើម្បី​បង្ការ​ទប់ ស្កាត់​ការឆ្លង​រាតត្បាត ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះ​មកជួប​សំណេះសំណាល​ជាមួយនឹង​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦០៣ និង​អធិការ​ស្រុក​ដែលជា​ប់​ព្រំដែន ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​ការពង្រឹង​លើ​ការត្រួតពិនិត្យ ការចេញចូល​ឆ្លងដែន​របស់​ប្រជាជន​ជា​អ្នក​ប្រកប​របរ​រកស៊ី ត្រូវធ្វើ​ការត្រួតពិនិត្យ​សុខភាព​ឲ្យ​បានច្បាស់លាស់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​តឹងរ៉ឹង​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​សហគមន៍ ព្រោះ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង កំពុងមាន​ការកើនឡើង​នៃ​ជំងឺ​កូ​វីដ​១៩​នេះ សឹងតែ​រាល់ថ្ងៃ តែ​ជា​អ្នកជំងឺ​មកពី​បរទេស ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នេះ​បាន យើងទាំងអស់គ្នា​ត្រូវតែ​គោរព​ឲ្យ​បាន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ធ្វើ​ការពាក់​ម៉ាស វាស់​ស្ទង់កម្តៅ​ជាបឋម និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល មុននឹង​ប៉ះពាល់​មាត់​ឬ​ច្រមុះ​របស់ខ្លួន និង​ពិនិត្យ​ឲ្យ​មែនទែន​ចំពោះ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តាម​ព្រំដែន ។​

​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា នគរបាល​វរ​ការពារ​ព្រំដែន​ត្រូវតែ​ពិនិត្យមើល​ឲ្យ​មែនទែន​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​នេះ ជាពិសេស​គឺ​ការបោះ​ជ​ម្រំ​ចង​តង់ ឬ​មានការ​លួច​សាងសង់​សំណង់​រឹង​ផ្សេងៗ​នៅតាម​បន្ទាត់​ព្រំដែន​របស់​ភាគី​មិត្ត ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ជាបន្ទាន់ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ជៀសវាង​មាន​ជន​ឆ្លៀតឱកាស​ដែលមាន​គោលបំណង​មិនល្អ ដោយសារ​ការពង្រឹង​ត្រួតពិនិត្យ​ការចេញចូល របស់​ប្រជាពលរដ្ឋ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នីមួយៗ ។
​ចុងបញ្ចប់​នៃ​ការជួប​សំណេះសំណាល ណែនាំ​ការងារ​ជំនាញ​នេះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ក៏បាន​នាំយក​អង្ករ​ចំនួន ២​តោន និង​ម៉ី​ចំនួន ១០០​កេះ ជា​អំណោយ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អង្ករ ២​តោន​ជា​អំណោយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផ្តល់ជូន​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៦០៣ ផងដែរ ៕​ដោយ​៖​តាកែវ​

×