តាកែវ៖ ដោយមមើលឃើញពីស្ថានភាពការជន់លិចផ្លូវ និងផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ស្ថិតនៅភូមិឡូរី និងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លោក កង អាណាន់ អភិបាលក្រុងដូនកែវ មិនបង្អង់យូរឡើយ ពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយប្រើអេស្កាវ៉ាទ័រ កាយនិងស្តារប្រឡាយឬលូចាស់ ដែលជាហេតុធ្វើឲ្យស្ទះផ្លូវទឹកបង្កឲ្យមានការជន់លិចនោះ ចេញទាំងអស់ ហើយមកទល់រសៀលថ្ងៃទី៤ខែសីហានេះ ស្ថានភាពទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ ។
ប្រជាពលរដ្ឋរស់នៅទីនោះ បានសំដែងចេញនៅស្នាមញញឹម សំពះអរគុណដល់លោកអភិបាលក្រុង ដែលលោកតែងតែមានវត្តមានជានិច្ច ជាមួយនិងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ។
លោកស្រីម្នាក់ មានផ្ទះនៅភូមស្នោ បាននិយាយថា ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ទាំងយប់ទាំងថ្ងៃ បណ្តាលឲ្យមានការជន់លិចផ្ទះសម្បែងរបស់គាត់ និងពិបាកក្នុងការរស់នៅខ្លាំង ជាពិសេសខ្លាចមានសត្វអសិរ្ពិសវារចូលមកផ្ទះថែមទៀត នៅពេលល្ងាចនេះ ក្រោយលោកអភិបាលក្រុង ប្រើអេស្កាវ៉ាទ័រកាយដីដែលចាក់លុប និងលូតូចៗចេញ បានធ្វើឲ្យទឹកហូរនឹងស្រកលឿនវិញហើយ ៕ដោយ ៖តាកែវ