Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី បើក​លឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពីក្រោយ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​, រថយន្ត​ឡិច​ស៊ី​សទារ​សំណង​២​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​បែន​ដឹក​ដី ក្នុង​ល្បឿន​លឿន​មិន​ប្រុងប្រយ័ត្ន​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥ នាទី​ព្រឹក​ថ្ងៃទី​៥ ខែសីហា​ឆ្នាំ នៅតាម​ដងផ្លូវ​លេខ​២០៤ ភូមិ​គង​ណ​យ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AA-8522 បើតាម​ដងផ្លូវ​២០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ដោយ​ផ្លូវ​មានការ​កកស្ទះ បានចាប់ផ្តើម​បង្អង់​តិចៗ ពេលមកដល់ ក៏មាន​បុរស​ម្នាក់​បើករថយន្ត​បែន​ដឹក​ដី​ធំ​គ្រឿង មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ពីក្រោយ​ពេញទំហឹង រួច​រថយន្ត​ឡិច​ស៊ី​សប​ន្ត​ជ្រុល​ទៅបុក​គូទ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស រង​ការខូចខាត​ទាំងមុខ​ទាំងក្រោយ​យ៉ាងដំណំ​ទាំង​។​

​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​៣ ចរចា​គ្នា និង​គូសវាស់​យកមក​ដាក់​ខាង ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ រថយន្ត​បែន​ដឹក​ដី ដែល​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បុក​ពីក្រោយ​នោះ មិនបាន​ទាមទារ​សំណង​អ្វី​ទេ សូម​តែ​រូប​ខ្លួន បាន​បើកឡាន​ទៅមុខ​បន្តទៀត​។

​ក្រោយមក​ម្ចាស់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៣០០ បាន​ទារ​សំណង​ទៅលើ​រថយន្ត​បែន​ដឹក​ដី​ចំនួន​២​ម៉ឺន​ដុល្លារ ដោយសារតែ​ខាង​រថយន្ត​បែន​ដឹក​ដី​មិនមាន​លទ្ធភាព​សង សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ នៃ​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ដោយ​៖​ផាន់​ណា​+​មី​ដា​

×