Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំ​ស្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤៨ ៨៨២ ហិកតា នៅ​ខេត្តបន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖ ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​ពុំបាន​សព្វ​ល្អ ពី​តិច​ទៅ​មធ្យម ជាហេតុ​ធ្វើ​ឲ្យ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​មួយចំនួន​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤៨ ៨៨២ ហិកតា នៃ​ផ្ទៃដី​អនុវត្តន៍​បាន ៦៦០០០ ហិកតា ស្ថានភាព​ស្រូវ​ខូចខាត ដោយ​ក្តា​ប្រឈម​ខ្វះខាត​ទឹក ក្នុងស្រុក​មង្គល​បូរី មាន​ចំនួន ជាង ៧០០០ ហិកតា ដោយឡែក​ស្រុក ក្រុង​ផ្សេងៗ តាម​របាយការណ៍​គឺ​ប្រឈម​ផលប៉ះពាល់​ដោយ​កត្តា​គ្រោះរាំងស្ងួត ហើយ​បញ្ហា​នេះ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ប្រឈម​ខ្វះ​ទឹក និង​រក​ដំណោះស្រាយ​ដល់​កសិករ ។​

​ជាក់ស្តែង នៅ​ថ្ងៃទី​៥​សីហា នេះ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត ,​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ,​អាជ្ញាធរ​ស្រុក ឃុំ​ភូមិ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវប្រាំង រង​ការខូចខាត និង​ប្រឈម​ខ្វះខាត​ទឹក នៅ​ឃុំ​ចំណោម​,​ឃុំ​សឿ​។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក្នុងឱកាស​អមដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៥ សីហា ឆ្នាំ​២០២០​នេះ​ថា ​ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​ពុំបាន​សព្វ​ល្អ ពី​តិច​ទៅ​មធ្យម ជាហេតុ​ធ្វើ​ឲ្យ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​មួយចំនួន​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤៨ ៨៨២ ហិកតា នៃ​ផ្ទៃដី​អនុវត្តន៍​បាន ៦៦០០០ ហិកតា ស្ថានភាព​​ស្រូវ​ខូចខាត ដោយ​ក្តា​ប្រឈម​ខ្វះខាត​ទឹក ក្នុងស្រុក​មង្គល​បូរី មាន​ចំនួន ជាង ៧០០០ ហិកតា ដោយឡែក​ស្រុក ក្រុង​ផ្សេងៗ តាម​របាយការណ៍​គឺ​ប្រឈម​ផលប៉ះពាល់​ដោយ​កត្តា​គ្រោះរាំងស្ងួត មិន​ឈានដល់​ខូចខាត​ទាំងស្រុង​នោះទេ​។​

​ចំពោះ​ស្រូវប្រាំង​ដែលជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​នៅ​តំបន់​នេះ​ដែល​អ្នកភូមិ​តែង​នាំគ្នា​ធ្វើ​នោះ គឺ​ពិតជា​ខូច​ខាត​ទាំងស្រុង ដោយឡែក​ស្រូវវស្សា​វិញ​គឺ​នៅ​អាចជួយ​សង្គ្រោះបាន​ព្រោះ​មាន​រយៈពេល​វែង​ទៀត អាចនឹងទទួល​បាន​ទឹកភ្លៀង និង​ការជួយ​បូម​សង្គ្រោះ​ពី​កត្តា​ផ្សេងៗ​បាន​។​

​ចំណែក​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ក៏បាន​លើកឡើងថា ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ ដើមរដូវ​វស្សា​ក្នុង​ឆ្នាំ​២០២០​នេះ នៅ​ទីតាំង​ខាងលើនេះ​មិនសូវ​ទទួលបាន​ភ្លៀង​ធ្លាក់​ជោកជាំ ម្យ៉ាងទៀត​ដោយសារ​មើលឃើញ​ពី​ទិន្នផល​ទទួលបាន​ពី​ការធ្វើ​ស្រែ​បង្កើន​រដូវ​(​ស្រែប្រាំង​) បងប្អូន​ប្រជាពលរដ្ឋ បាននាំគ្នា​ធ្វើ​លើស​ផែន​ការដែល​ទឹក​អាច​ស្រោចស្រព​បាន​ពី​ទឹកស្ទឹង​មង្គល​បូរី​។ កន្លងមកនេះ​ជំនាញ​ធនធានទឹក​ខេត្ត សហការ​ជាមួយ​ស្រុក បាន​ចុះ​ដាក់​ម៉ាស៊ីនបូមទឹក​ពី​ស្ទឹង​ទៅ​ស្រោចស្រព និង​សហ​ការបើក​បង្ហូរ​មក​ពី​ស្ទឹង​ប​វេ​ល អាង​កំពីងពួយ​ជាដើម នៅ​ស្រុក​ភ្នំស្រុក​យើង​ក៏បាន​បើក​បង្ហូ​ទឹក​ពី​អាង​ត្រពាំងថ្ម​ទៅ​ជួយ សង្គ្រោះ​ផ្នែក​ខាងក្រោម​ផងដែរ និង ស្រុក​ព្រះនេត្រព្រះ​។

​ដោយមាន​ការណែនាំ​យក​ចិត្ត​ទុកដាក់​ណែនាំ ចង្អុលបង្ហាញ​ពី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​បទបញ្ជា​របស់ ឯកឧត្តម​អភិបាលខេត្ត លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​ចាត់ការ​បន្ទាន់ដោយ នាំយក​គម្រោង​អណ្តូងទឹក​ស្នប់​ចំនួន ១៣ គម្រោង​ខួង​ទៅ​ជោគជ័យ ៦ អណ្តូង​ ​អាច​យក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​កសិកម្ម​ជាដើម​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ជា​វិធានការ​ដោះស្រាយ​បន្ទាន់​គឺ​ឲ្យ​អាជ្ញាធរ​ឃុំ ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ​ជាក់លាក់ ពី​ផលប៉ះពាល់ និង​ដំណាំ​ស្រូវ​ខូចខាត​របស់​ប្រជាពលរដ្ឋ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ស្នើសុំ​ស្បៀង​បន្ទាន់ និង​ស្រូវពូជ​ផ្តល់​កសិករ ខ្វះខាត បន្ត​ដាំ​ដុះ​ឡើងវិញ​តាម​ពេលវេលា​ជាក់ស្តែង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​ជំនាញ​ធនធានទឹក​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ពិនិត្យ​សិក្សា​លទ្ធភាព​ស្តារ​អាងទឹក​បុរាណ ប្រឡាយ នានា ជាបន្ទាន់​បន្ថែម ដើម្បី​ស្តុក​ទឹក​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការដាំដុះ​បង្កបង្កើនផល​របស់​ពុ​ក​ម៉ែ​បងប្អូន​ប្រជាកសិករ​នាពេល​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា ក្នុងនាម​អាជ្ញាធរ​ដែនដី រួមជាមួយ​ជំនាញ​ពាក់ព័ន្ធ​បានធ្វើការ​រិះរក​ដំណោះស្រាយ​គ្រប់ផ្នែក​ទាំងអស់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាកសិករ​ជាទូទៅ​ក្នុង​ខេត្ត ដោយឡែក​ក្នុងស្រុក​មង្គល​បូរី ទាំង​ជំនាញ​ធនធានទឹក ជំនាញ​កសិករ និង អភិវឌ្ឍន៍ជនបទ​៕
ដោយ​៖​កូ​ឡាប​

×