រាជធានីភ្នំពេញ៖ សាកសពបុរសចំណាស់ម្នាក់ បានដេកស្លាប់ក្នុងវត្ត ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញនៅលើទ្បៅតឿជាន់ទី១ ភូមិទា២សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង១០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៤៥C ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់មានឈ្មោះគឹម ប៊ុកកែវ អាយុ៦៩ឆ្នាំ ជាអតីតអ្នកតស៊ូដើម្បីសេរីភាព នៅទឹកដីកម្ពុជាក្រោម ស្នាក់នៅក្នុងវត្តកើតហេតុ ដោយស្នាក់នៅតែម្នាក់ឯង និងមានបងប្អូននៅឯខេត្តឆ្ងាយ។
ប្រភពដដែរបន្តទៀតថា ជនរងគ្រោះដែលបានដេកស្លាប់គឺមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ព្រមទាំងមានជំងឺសរសៃប្រសាទទៀតផង ចំពោះការស្លាប់នេះ សម្ថតកិច្ចពុំទាន់ដាក់ការសន្និដ្ឋាននៅឡើយ ដោយរង់ចាំសមត្ថកិច្ចជំនាញមកធ្វើការត្រួតពិនិត្យ ៕ដោយ៖ផាន់ណា +មីដា