មន្ទីរប៉ង់តាហ្គោនបានរាយការណ៍ថា ស្ទើរតែពាក់កណ្តាលនៃមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកឬ 1.700 កន្លែង គឺស្ថិតនៅក្នុងហានិភ័យនៃការបំផ្លាញដោយបាតុភូតអាកាសធាតុប្រែប្រួល។
មូលដ្ឋានយោធារបស់អាមេរិក នៅកោះ Guam។
យោងតាមក្រសួងការពារជាតិអាមេរិក ភាពរាំងស្ងួត ព្យុះសង្ឃរា ទឹកជំនន់ និងព្យុះទីហ្វុង គឺជាមូលហេតុនាំមុខ ដែលហាក់ដូចជាធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានយោធាអាមេរិកដល់ទៅ 1700 កន្លែង នៅទូទាំងពិភពលោកចាប់ពីមូលដ្ឋានធំ ៗ រហូតដល់ផ្លូវហាយវ៉េ។ របាយការណ៍នេះបានអះអាងថាការផ្លាស់ប្តូរអាកាសធាតុសកលអាចប៉ះពាល់ដល់លក្ខខណ្ឌនិងយុទ្ធសាស្ត្រយោធាអាមេរិកផងដែរ។ បាតុភូតធម្មជាតិ “ជ្រុលនិយមខ្លាំង” អាចបំបាត់ប្រសិទ្ធភាពនៃមធ្យោបាយយោធា ឬធនធានមនុស្សនិងទាមទារដើមទុនយ៉ាងច្រើនដើម្បីសង្គ្រោះ។
លទ្ធផលនៃការសិក្សារបស់មន្ទីរបញ្ចកោណហាក់ដូចជាជួយនឹងទស្សនៈរបស់លោកប្រធានាធិបតី Donald Trump នៅពេលដែលមេដឹកនាំសេតវិមាន បានសម្តែងការមន្ទិល ចំពោះមូលដ្ឋានវិទ្យាសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ។ គាត់បាននិយាយម្តងហើយម្តងទៀតថា គំនិតនេះមិនមានទេ។ សហរដ្ឋអាមេរិក ការបានដកខ្លួនពីកិច្ចព្រមព្រៀងប៉ារីសឆ្នាំ 2015 ស្តីពីការប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែលរបស់ក្រសួងការពារជាតិអាមេរិក ដែលសិក្សាពីឥទ្ធិពលនៃបម្រែបម្រួលធាតុអាកាសមកលើមូលដ្ឋានអាមេរិក លើពិភពលោកទាំងមូល ប៉ាន់ស្មានមានប្រហែល ៣៥០០ មូលដ្ឋាននោះឲ្យដឹងថា ៖ ទ្រព្យសម្បត្តិងាយរងអន្តរាយដោយអាកាសធាតុ គឺព្រលានយន្តហោះធោធា ប្រភពថាមពល ប្រព័ន្ធបង្ហូរទឹក៕ សូយន