Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​តាម​សុំ​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​មិន​ព្រម​ស្រឡាញ់​ខ្លួន​វិញ ដេញ​វាយ​មួយ​ឈ្នះ​ដៃ ឲ្យ​រាងចាល​ម្តង , នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

​ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​ទៅលើ​នារី​ម្នាក់ ដែលជា​គ្រូពេទ្យ​រងរបួស​ធ្ងន់ធ្ង​រ ដោយ​មូលហេតុ​ភ្លើង​គំនុំ ដោយ​តាម​សុំ​ស្នេហ៍​តែ​នាង​មិន​ព្រម​ស្រឡាញ់​ខ្លួន​វិញ​។

​ករណីនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក​។​

​បើ​យោងតាម​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ​ព្រាប ភារ​ម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​វាំង ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​ចំណែក​នារី​រងគ្រោះ ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក រស់នៅ​ភូមិ​តា​វាំង ឃុំ​គគីរ ស្រុក​រមាសហែក​។​
​បើតាម​ការបំភ្លឺ​ពី​នារី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា​៖ មុន​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ចេញ ពី​កន្លែងធ្វើការ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក គោលបំណង​ត្រឡប់មកផ្ទះ​ដូច​សព្វដង ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​រស់ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា បាន​តាម​សុំ​ស្នេហ៍​រូបនាង ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​ព្រម​ស្រឡាញ់​ទេ ហើយ​ជន​នោះបាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ឈប់​អែប​ពីមុខ​ម៉ូតូ​នារី​រងគ្រោះ រួច​វាយ​លើ​នាង​មួយ​ដៃ​ចំ​ផ្ទៃមុខ ហើយ​បាន​បើក​ម៉ូតូ​បុក​ម៉ូតូ​នាង​ផ្តួល​ទៅលើ​ចិញ្ចើមផ្លូវ រួច​ចាប់​នាង​ច្របាច់ក​អូស ទៅខាង​ត្បូង​ថ្នល់ វាយ​ជាច្រើន​ដៃ​បណ្តាល​ឲ្យ​នាង​របួស​ធ្ងន់ធ្ងរ ក្រោយមក​នាង​បាន​សំពះអង្វរ ទើប​ជនសង្ស័យ​ព្រម​ឈប់​វាយ ហើយ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅផ្ទះ​យ៉ាង​រំភើយ ទុក​នាង​ចោល​ឲ្យ​អង្គុយ​ឈឺចាប់​តាមផ្លូវ​កន្លែងកើតហេតុ​។​

​ប្រភព​បន្តទៀតថា បន្ទាប់មក​ក្រុមគ្រួសារ​នារី​រងគ្រោះ បានមក​យកទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល និង​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​រក​យុត្តិធម៌​។​

​សមត្ថកិច្ច​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិត​
​ជា​បាន​ប្រើ​ហិង្សា​ទៅលើ​នារី​រងគ្រោះ​ពិតប្រាកដ​មែន មូលហេតុ​ខឹង​នាង រឿង​តាម​សុំ​ស្នេហ៍​នាង​ជាង​១​ឆ្នាំ​ហើយ នាង​ប្រកែក​បដិសេធ​មិន​ព្រម​ស្រឡាញ់​ខ្លួន ទើប​ស្ទាក់​វាយ​តែម្តងទៅ​។ ក្រោយពី​ជនសង្ស័យ​បាន​សារភាព សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាសហែក រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​នន​គ​បាល​ខេត្តស្វាយរៀង ចាត់​ការបន្ត​តាមច្បាប់​៕ ដោយ​៖​វ៉ៃ​កូ​

×