Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​រកស៊ី​ដឹកឈើ យ៉ាង​គគ្រឹកគគ្រេង ចេញពី​ខេត្តក្រចេះ សមត្ថកិច្ច​មើលមិនឃើញ​

​ខេត្តក្រចេះ ៖ ឈ្មួញ​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ហាក់បីដូចជា​មិន​រំខាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ នៅ​តំបន់​នោះឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​ហើយ​មើលទៅ​!

សកម្មភាព​ទាំងនោះ ត្រូវគេ​មើលឃើញថា រថយន្ត​បាន​ដឹកឈើ​កាត់​តាមផ្លូវ​មាត់ទន្លេ​ត្រើយម្ខាង ស្ថិតនៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅ​ទីរួមស្រុក​ក្រូចឆ្មារ និង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បី​លក់​ចែកចាយ​បន្ត​តាម​ដេប៉ូ​ឈើ​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​រថយន្ត​ប្រភេទ​សាំ​យ៉ុង​កែច្នៃ​ដឹកឈើ​ទាំងនោះ ត្រូវបាន​គេ​រាយការណ៍​ថា គឺជា​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​សម្បត្តិ​៕ ដោយ ៖ សុខុម​

×