ភ្នំពេញ៖រថយន្តដឹកដែកចុះពីលើស្ពាន ដាច់ហ្វាំង បុករះរថយន្តចំនួន ៦គ្រឿងនិងកង់បីមួយគ្រឿងខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង៣៥ នាទីព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់នគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង១០នាទីត្រង់ចំណុចកែងផ្លូវលេខ៣៦៣ លើផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត+រថយន្ត+រថយន្ត និងម៉ូតូកង់បីឥណ្ឌា។
រថយន្តម៉ាក FUSO ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ ៣D.៥៨០០ បើកបរដោយឈ្មោះ ឃួន ឃាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះភូមិព្រែករំដេង.គ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តបានបែកបំពង់ទុយយោខ្យល់ហ្វ្រាំងជាន់មិនស៊ីបានរេចង្កូតជ្រុលទៅបុករថយន្ត Land Cruiser ពណ៌ខ្មៅពាក់ផ្លាលេខភ្នំពេញ២AL.៩៦៩៥ បើកបរដោយឈ្មោះកុង ជី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៨E.O ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នា(ពីលិចទៅកើត) រួចរថយន្ត FUSO បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកToyota Camry ពណ៌ទឹកមាសពាក់ផ្លាកលេខភ្នំពេញ ២V.០៩០២ បើកបរដោយឈ្មោះលឹម សុខា ភេទស្រីអាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៤៨ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើដំណើរស្របទិសគ្នា (ពីលិចទៅកើត) ហើយរថយន្ត FUSO បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ផ្លាកលេខកំពង់ចាម១S.៦៧៦៩ បើកបរដោយឈ្មោះសុខ បូរេន ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបើកកង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ២០៥ ភូមិដូនមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរស្របទិគ្នា(ពីលិចទៅកើត)។
សម្ភារខូចខាតនិងរបួសគឺរថយន្តខូចខាតស្រាលចំនួន០៣គ្រឿង , ម៉ូតូកង់បីឥណ្ឌាខូចខាតស្រាលចំនួន០១គ្រឿង , គ្មានរងរបួសមនុស្ស។
ករណីខាងលើនេះភាគីទាំងអស់បានឯកភាពយល់ព្រមគ្នា ដោយភាគីខាងរថយន្ត FUSO យករថយន្ត Land Cruiser ទៅជួលជុលនៅក្រុមហ៊ុន Toyota ហើយរថយន្ត Toyota Camry យកទៅជួសជុលនៅយានដ្ឋាន រី រិទ្ធ ចំណែកម៉ូតូកង់បីឥណ្ឌា បានទទួលប្រាក់ចំនួន១០០$ សម្រាប់ជួសជុលការខូចខាត។
ក្រោយកើតហេតុក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្ត ៦ គ្រឿងទៀតទៅរក្សាទុកនៅអធិការខណ្ឌច្បារអំពៅ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ផាន់ណា មីដា