Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហ្វ​រ​ន័​រ បើក​បុក​រះ​រថយន្ត​១​គ្រឿង​ទៀត និង​បន្ត​ប៉ះ​ម៉ូតូ ចំនួន​២ គ្រឿង​រង​របស់ខ្លួន​ម្នាក់​

​ភ្នំពេញ​៖​រថយន្ត​ម៉ាក​ហ្វ​រ​ន័​រ​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿនបាន​រេ​ចង្កូត​ទៅបុក​រះ​រថយន្ត​និង​ម៉ូតូ ២ គ្រឿង​របស់​ធម៌​នាំ​ម្នាក់​និង​ស្រាល​ម្នាក់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១០ នាទី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២០ តាម​បណ្ដោយ​ផ្លូវ អែ ៨ ក្នុង​បឹងកក់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​រថយន្ត​បង្ក​ហ្វ​រ​ន័​រ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BA-7263 រង​ការខូចខាត​បែក​ចង្កៀង​ខាងមុខ​ផ្នែក​ខាងឆ្វេង ជា​អ្នកបើកបរ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នៅឡើយ​។ រីឯ​រថយន្ត​រងគ្រោះ​ម៉ាក​ម៉ាក​ឡិច​ស៊ី​ស IS 250 ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z-8882 ការខូចខាត​កំពុង​វា​មុខក្រោយ​ផ្នែក​ខាងឆ្វេង អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​។ ចំណែកឯ​ម៉ូតូ​រងគ្រោះ ២ គ្រឿង​ទៀត​មួយគ្រឿង​គ្រឿង​ម៉ាក​សេ​125 ស៊េរី​ឆ្នាំ 2016​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ព្រៃវែង​1E-4688 អ្នកបើកបរ​រងរបួស​ស្រាល​១​គ្រឿង​ទៀត ម៉ាក​សេ​125 សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​រក្សា​លេខ​ភ្នំពេញ​1FK-9268 រងរបួស​ធ្ងន់ធ្ងរ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ្វ​រ​ន័​រ​ធ្វើដំណើរ​តាម​ដងផ្លូវ អែ​៨ ក្នុងទិសដៅ​ពី​លិច​មក​កើត ដែល​រថយន្ត​ឡិច​ស៊ី​ស​និង​ម៉ូតូ ២ គ្រឿង​ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​អែ ៨ ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​ហ្វ​រ​ន័​រ ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​រថយន្ត​រងគ្រោះ​មួយគ្រឿង​និង​ម៉ូតូ ២ គ្រឿង​ទៀត បណ្ដាលឱ្យ​រងរបួសរ​ង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។​

​យោងតាម​ប្រព​ព័ត៌មាន​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​កន្លែងកើតហេតុ​ការវាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទាំងពីរ​គ្រឿង ដាក់​អែប​ចិញ្ចើមផ្លូវ​ហើយ​ភាគី​ទាំងសងខាង បានធ្វើការ​ដោះស្រាយ​គ្នា នៅ​កន្លែងកើតហេតុ​នេះ​៕ ដោយ​៖ ផាន់​ណា​+​មី​ដា​

×