Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់កា​រ៉ា​ស​សាំង​១​កន្លែង​គិតតែ​ផលចំណេញ​មិន​គិត​ហានិភ័យ លក់​ប្រេងឥន្ធនៈ​មិន​ស្កប់​ឥឡូវ​ថែម​ដាក់​ធុង​ហ្គាស​ទៀត​ចំ​កណ្ដាល​ប្រជុំជន​នៃ​ក្រុង​សិរីសោភ័ណ

spot_img

​បន្ទាយមានជ័យ ៖ កា​រ៉ា​ស​សាំង​សូ​គី​មិច​១​កន្លែង ស្ថិត​ជាប់​របង​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិ​ប​ត្ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​នេះ​គិតតែ​ផលចំណេញ​មិន​គិតពី​ហានិភ័យ​ដែល​នឹង​កើតមាន​ដល់​ប្រជាពលរដ្ឋ ថែម​ដាក់​ស៊ីទែន​ហ្គាស​១​ទៀត​ចំ​កណ្ដាល​ទីប្រជុំជន​យ៉ាង​សង្ហារ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែង​កា​រ៉ា​ស​សាំង និង​ហ្គាស​នោះ​កំពុង​ត្រូវ​ប្រឈម​ដោយមាន​ការភិតភ័យ នឹង​ហ្គាស់​នេះ​បន្ថែមទៀត បើសិន​ថ្ងៃ​ណាមួយ​ស៊ីទែន​ហ្គាស​នេះ​កើតមាន​ហានិភ័យ​ផ្ទុះ​ឆាបឆេះ ន​និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវ​រងគ្រោះ​។​

បើតាម​ការអះអាង​រប​ស់លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍​លើកឡើង​ក្នុង​សិក្ខាសាលា ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ហានិភ័យ​ស្ថានីយ៍ និង​សារា​ចរណ៍​សុវត្ថិភាព សម្រាប់​ការរៀបចំ ស្ថានីយ៍​ប្រេង និង​ឧស្ម័ន​ថា​ច្បាប់​អំពី​ហានិភ័យ​ដែល​អាច​កើតមានឡើង និង​អំពី​បែបបទ​នីតិវិធី​ក៏ដូចជា​បច្ចេកទេស​សុវត្ថិ​ភាព​ក្នុងការ​គ្រប់គ្រង និង​ប្រកប​អាជីវកម្ម​ដល់​ម្ចាស់​ស្ថានីយ អ្នក​សាងសង់​ស្ថានីយ​យល់ច្បាស់​អំពី​តួនាទី​ភារកិច្ច និង​នីតិវិធី​នានា​ដើម្បី​មាន​ភាពងាយស្រួល និង​ការបម្រើ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ការចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ជា​ធរមាន ដែល​ក្នុង​សិក្ខាសាលា​នោះ លោក អ៊ឹង អៀង ក៏បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា ៖ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុងការ​ប្រើប្រាស់​ហ្គាស បង្កើន​នូវ​សុវត្ថិភាព​ដល់​ហានិភ័យ​ម្ចាស់កា​រ៉ា​ស ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជានិច្ច ២៤​ម៉ោង​លើ ២៤​ម៉ោង ព្រោះ​ហ្គាស​វា​ងាយ​ឆេះ និង​ងាយ​ផ្ទុះ​បូករួម​នឹង​សំណង់ផ្ទះ ក៏ដូចជា​អគារ​ក្នុង​ក្រុង​សិរីសោភ័ណ​នៅជាប់ៗ​គ្នា រីឯ​ស្ដង់ដារ​សាងសង់​ផ្ទះ និង​អគារ​មួយចំនួន​ក៏​មិនបាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ បណ្ដាល​ឲ្យ​កើតមាន​ហានិភ័យ​គំរាម​គំហែង​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាជន​យ៉ាងខ្លាំង​។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បើ​យើង​ធ្វើការ​ប្រៀបធៀប ហ្គាស និង​ប្រេងកាត​យើង​សង្កេតឃើញថា​ហ្គាស​មាន​ចំណុច​ចំហេះ​ខ្ពស់ ដែល​ធ្វេ​ី​ឲ្យ​វា​ងាយ​ផ្ទុះ និង​ឆេះ មិនតែប៉ុណ្ណោះ​មាន​លក្ខណៈ​ស្រាល​ជាង​ខ្យល់​និង​ងាយ​ហើរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កំហាប់​ងាយ​កើន​ដល់​កំរិត​ផ្ទុះ ដូច្នេះ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ជិតខាង សូម​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចុះទៅពិនិត្យ​ឡើងវិញ​នៅ​កា​រ៉ា​ស​សាំង​សូ​គី​មិច និង​ធុង​ហ្គាស​មួយ​នេះ​ដែល​ទើប​ដាក់​នោះ​មិនដឹង​ជា​ដាក់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឬ​យ៉ាងណា​នោះទេ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×