Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​គាត់​ទេ​! ប្រជា​ការពារ​ដ៏​មាន​ទឹកចិត្ត ប្រថុយ​ជីវិត​សង្គ្រោះ​ស្ត្រី​ម្នាក់​ចេញពី​ភ្នក់ភ្លើង​អគ្គិភ័យ​ពេលនេះ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ហើយ ដោយសារ​…

spot_img

​ភ្នំពេញ​៖ បងប្អូន​ប្រិយមិត្ត​ជាច្រើន​ប្រហែលជា​ធ្លាប់បាន​ស្គាល់​ហើយ ចំពោះ​បងប្រុស​ជា​ប្រជា​ការពារ​ម្នាក់ ដែល​តែង​បំពេញ​កត​ព្វ​កិច្ចការងារ​យ៉ាង​យកចិត្តទុកដាក់ និង​តែង​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ផ្សេងៗ​ជារឿយៗ ជាពិសេស​គឺ​គាត់​បាន​ប្រថុយ​ជីវិត​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់ យកចេញ​ភ្នក់ភ្លើង​អគ្គិភ័យ​កាលពីពេល​កន្លងមក​។​

​តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ នៅពេលនេះ ប្រជា​ការពារ​ដ៏​មាន​ទឹកចិត្ត​រូបនេះ បាន​លាចាក​លោក​ហើយ ដោយសារ​ជំងឺ​ប្រចាំកាយ​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Net New បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា​៖ «​បងប្អូន​ទាំងអស់គ្នា​នៅចាំ​គាត់​បានទេ គាត់​ឈ្មោះ ទេព និ​មិ​ត្ដ គាត់​គឺជា​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រថុយ​ជីវិត​យក​នារី​ម្នាក់​ចេញពី​ភ្លក់​ភ្លើង​ក្នុងករណី​អគ្គិភ័យ ហើយ​ក៏បាន​ព្យាយាម​ជួយសង្គ្រោះ​ក្មេងប្រុស​ម្នាក់ ដែល​លង់ទឹក​នៅក្នុង​វត្ត តែ​ជា​អកុសល​ក្មេង​ត្រូវស្លាប់​។​

​នេះ​គឺជា​ទឹកចិត្ត​មួយ​ដ៏​ល្អ​ដែល​មិនអាច​កាត់ថ្លៃ​បាន តែ​ពេលនេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​លែង​បានឃើញ​មុខ​ទៀតហើយ គាត់​បានទទួល​មរណភាព​ហើយ ដោយ​ជំងឺ​ប្រចាំកាយ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ សូម​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×