Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​២​នាក់ បើក​ឆាយ​ប្រយុទ្ធ​វាយតប់​គ្នា ដណ្តើម​ស្រី​ស្នេហ៍ ផ្អើល​ដល់​ពលរដ្ឋ និង​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ ខណ្ឌមានជ័យ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ជាតិចិន​ចំនួន​២​នាក់​បើកឆាក​ប្រយុទ្ធ​វាយតប់​គ្នា ផ្អើល​អ្នកដំណើរ និង​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ នាំគ្នា​ចោមរោម​មើល​យ៉ាងច្រើន​កុះករ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មករក​ប្រពន្ធ​របស់​ខ្លួន នៅ​ចំណុច​ខុន​ដូ​មួយ ខណៈពេល​ឃើញ​ប្រពន្ធ​របស់ខ្លួន នៅ​ជាមួយនឹង​មិត្ត​ប្រុស ក្នុង​បន្ទប់​របស់​ជនដៃដល់ បុរស​ជា​ប្តី​បាន​អូស​ដៃ​ប្រពន្ធ​ចូលក្នុង​រថយន្ត ក្នុង​គោលបំណង​នាំ​ប្រពន្ធ​ទៅផ្ទះ​របស់ខ្លួន​វិញ ពេល​កំពុងតែ​អូស​ដៃ​ប្រពន្ធ​ដាក់​ក្នុង​រថយន្ត បម្រុង​បើក​ចេញមក​ខាងលើ ក៏ត្រូវ​បុរស​ដែលជា​មិត្ត​ប្រុស​របស់​ប្រពន្ធ​ជនរងគ្រោះ ហក់​ដាល់​ជនរងគ្រោះ​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​បែក​ភ្នែក​ខាងឆ្វេង ហូរឈាម​ពាសពេញ​ផ្ទៃមុខ ហើយ​ជនរងគ្រោះ ក៏​ស្ទុះ​ចេញមក​ខាងក្រៅ​រថយន្ត បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដែល​នៅក្នុង​រថយន្ត រអិល​រថយន្ត​ចុះទៅ​ខាងក្រោម​សន្លប់​បាត់មាត់ឈឹង នៅក្នុង​រថយន្ត ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​នាំខ្លួន​ជនបរទេស​ទាំង​៣​នាក់ ទៅ​សាកសួ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចាក់អង្រែលើ ចាត់ការ​ទៅតាម​នីតិវិធី​៕ ដោយ​៖​ផាន់​ណា​+​មី​ដា​


spot_img
×