Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ម៉ា​សម្នាក់ ត្រូវបាន​ចាប់ខ្លួន បញ្ជូន​ទៅកាន់​តុលាការ សង្ស័យ​បទ​ឆបោក​ប្រា​ក់ជាង​៣០​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖​ការចាប់​នាំខ្លួន​ពាណិជ្ជករ​ម្នាក់ មកកាន់​អយ្យការ​អម​សាលាដំបូងរាជធានី​ភ្នំពេញ​កម្លាំង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ឡុង ជាប ព្រះ រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ​២០២០​។​

ជនសង្ស័យ​ឈ្មោះ អ៊ុយ សា​មន អាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ ពាណិជ្ជករ ទិញ​. លក់ ម៉ាស ពី​ក្រៅប្រទេស មក​ចែកចាយ​ក្នុងស្រុក​ត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ពី បទ​ឆបោក​លើទឹក​ប្រាក់​ប្រមាណ​ជាង​៣០ ម៉ឺន ដុល្លារ​អាមេរិក ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​កូ​វីដ​១៩ ជន សង្ស័យ ត្រូវបាន​ជនរងគ្រោះ​ជាដើម​បណ្តឹង ប្តឹង​ចោទថា​បានទទួល​យកលុយ​កក់​ពី​ដើមបណ្តឹង​ប្រមាណ​ជាង​៣០ ម៉ឺន​ដុល្លារ​អាមេរិក ដែល​គេ កុម្មង់​ទិញ​ម៉ាស សម្រាប់​យកមក​លក់ និង​ចែកចាយ​ក្នុងប្រទេស ។​

​តាម​សមត្ថកិច្ច​អះអាង​យោងតាម​ពាក្យបណ្តឹង ប៉ុន្តែ​ក្រោយពី​ទទួលបាន​ប្រាក់​ពី​ជនរងគ្រោះ ជនសង្ស័យ​ខាងលើ​មិន បាន​គោរព​តាម​ការសន្យា​ទេ ថែមទាំង​គេចវេះ​មិន​ព្រម​ចូលខ្លួន ដោះស្រាយ បំណុល​នោះ​ទៀតផង ដូច្នោះ​ហើយ បានធ្វើ​ឲ្យ​ដើមបណ្តឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ចំណែក ជនសង្ស័យ បាន​សារភាពថា លុយ​ទាំងអស់នោះ​ខ្លួន​បាន​យកទៅ​កក់​ឲ្យ​ថៅកែ​ថៃ មកដល់ពេលនេះ ថៅកែ​ថៃ​ក៏ មិនទាន់បាន​ឲ្យ​ម៉ាស​មក​ខ្លួន​ផងដែរ បច្ចុប្បន្ន ជនសង្ស័យ​កំពុងស្ថិត​នៅក្នុង ចំណាត់ការ​របស់​តុលាការ កំពុងធ្វើការ​សាកសួរ​៕​ដោយ ៖ ឡេង បញ្ញា​ឬ​ទ្ធិ​

×