Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​-​សង្កាត់ ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ នៅ​ឆ្នាំ​២០២៣ ឲ្យ​បាន​៩០​ភាគរយ​និង​នៅ​ឆ្នាំ​២០២៥ សម្រេច​ឲ្យ​បាន​១០០​ភាគរយ​

​បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ក្រើនរំលឹក​និង​ជំរុញ​ទៅដល់​អាជ្ញាធរ​ស្រុក ក្រុង​និង​បណ្តា​មន្ទីរ​វិស័យ​ជំនាញ​ព្រមទាំង​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​សូម​បន្ត​ផ្តល់​ការគាំទ្រ​នូវ​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ នៅតាម​បណ្តា​ស្រុក​-​ក្រុង ខេត្តបាត់ដំបង​ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​៩០​ភាគរយ នៅក្នុង​ឆ្នាំ​២០២៣ និង​សម្រេច​ជោគជ័យ​១០០​ភាគរយ នៅ​ឆ្នាំ​២០២៥​ខាងមុខ​។​

ការលើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ របស់​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​
​សាលប្រជុំ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

​ឯកឧត្តម ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ក្រើនរំលឹក​និង​ជំរុញ​ទៅដល់​អាជ្ញាធរ​ស្រុក ក្រុង​និង​បណ្តា​មន្ទីរ​វិស័យ​ជំនាញ ព្រមទាំង​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពិសេស​អង្គការ​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ដែល​ចូលរួម សូម​បន្ត​ផ្តល់​ការគាំទ្រ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ នៅតាម​បណ្តា​ស្រុក​-​ក្រុង ខេត្តបាត់ដំបង​ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​៩០​ភាគរយ នៅក្នុង​ឆ្នាំ​២០២៣ និង​សម្រេច​ជោគជ័យ​១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។ គោលបំណង​សំខាន់ៗ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យមើល ពី​ការអនុវត្ត​និង​ការទទួលខុសត្រូវ​ការ​ងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​របស់​ខេត្ត​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០២០
​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​បទពិសោធ​នូវ​ទស្សនទាន និង​ពិគ្រោះ​យោបល់​ស្តីពី​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​របស់​​ខេត្ត សំដៅ​ធ្វើ​ឲ្យ​សម្រេចបាន នូវ ផែនការ​ជា​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​​ជនបទ នៅ​ឆ្នាំ​២០២៣​ឲ្យ​បាន​៩០​ភាគរយ និង​នៅ​ឆ្នាំ​២០២៥ សម្រេច​ឲ្យ​បាន​១០០​ភាគរយ​។​

​លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បានបញ្ជាក់​បង្ហាញ​ពី​សមិទ្ធិ​កម្ម​និង​លទ្ធផល​ការងារ​ដែល​
​សម្រេចបាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ កន្លងមកនេះ ខេត្តបាត់ដំបង​មាន​ភូមិ​ចំនួន​៨០០​ភូមិ មាន​ចំនួន​១០២​ឃុំ​-​សង្កាត់ មានស្រុក​ចំនួន​១៣ និង​ក្រុង​១​។ ភូមិ​ដែល​បានសម្រេច​បាន​មាន​ចំនួន​១៤៦​ភូមិ លើ​៨​ឃុំ​និង​ឈានដល់​៩​ឃុំ នៅពេល​ខាងមុខ​សម្រាប់​អត្រា​អ​នា​ម័​​យ​នៅក្នុង​ខេត្ត​ទាំងមូល​។ មានការ​ប្រែប្រួល​នូវ​អត្រា​៧៥​ភាគរយ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០​និង​អត្រា​ប្រើប្រាស់​ទឹកបាន ៦៩​ភាគរយ​នៅក្នុង​ខេត្ត​។ តាមរយៈ​សមិទ្ធិ​កម្ម និង​លទ្ធផល​ការងារ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង​ខាងលើនេះ លោក វ៉ាន់ ថុល បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​អង្គការ​ជាតិ និង​អន្តរជាតិ​និង​បណ្តា​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​តែង​បាន​គាំទ្រ​និង​បន្ត​នូវ​កិច្ច​គាំពារ​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រួម​និង​អាជ្ញាធរ​គ្រប់​ថ្នាក់​នៅ​មូលដ្ឋាន ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ធ្វើ​ឲ្យ​មន្ទីរ​សម្រេចបាន​នូវ​ផែនការ​កន្លងមក ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៣​ខាងមុខ ឲ្យ​បាន​៩០​ភាគរយ​និង​ឆ្នាំ​២០២៥ សម្រេច​១០០​ភាគរយ​តែម្ដង​។​

​ឯកឧត្តម ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បានធ្វើការ​វាយតម្លៃ​ពី​សមិទ្ធិ​កម្ម​និង​លទ្ធផល​ការងារ ដែល​សម្រេចបាន​កន្លង​មក ប៉ុន្តែ​សូម​ធ្វើការ​ដាស់តឿន​ដល់​អាជ្ញាធរ​ស្រុក​ក្រុង និង​ឃុំ​សង្កាត់​ទាំងអស់ ត្រូវ​គិតគូរ​ពិចារណា​ឡើងវិញ ក្នុងការ​ប៉ាន់ប្រមាណ​នូវ​កញ្ចប់​ថវិកា​ឃុំ​សង្កាត់​របស់ខ្លួន ដើម្បី​រៀបចំ​ផែនការ​ប្រើប្រាស់​ថវិកា​ទាំងនោះ ឲ្យ​បាន​សមស្រប​និង​ឆ្លើយតប​ពី​តម្រូវការ​សង្គម​ក្នុង​មូលដ្ឋាន ជាពិសេស​ជំរុញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ ដោយ​ធ្វើយ៉ាងណា​ឲ្យ​សម្រេចបាន​នូវ​ការប្រើប្រាស់​បង្គន់​អនាម័យ នៅតាម​ជនបទនិង​ការផ្គត់ផ្គង់​ទឹកស្អាត និង​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ ដើម្បី​ឆ្លើយតប​និង​ធ្វើ​ឲ្យ​សម្រេចបាន​ជោគជ័យ នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​កំណត់​ខាងលើ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×