បាត់ដំបង៖ ឯកឧត្តម សឿម ប៊ុនរិទ្ធិអភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ កំណត់វិស័យកសិកម្ម គឺជាលក្ខខណ្ឌនៃដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់ទុកវិស័យនេះ ជាអាទិភាពនៃការអភិវឌ្ឍប្រទេសជាតិ។
ការលើកឡើងនេះ ក្នុងសិក្ខាសាលាស្តីពីការពិនិត្យនិងផ្តល់សុពលភាព លើសេចក្ដីព្រាងផែនការអភិវឌ្ឍវិស័យកសិកម្មខេត្តបាត់ដំបង ឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា អង្គសិក្ខាសាលាស្តីពីការរៀបចំនិងការដាក់ចេ
ញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍កសិកម្មខេត្ត រយៈពេល៥ឆ្នាំ (២០១៩-២០២៣) គឺជាផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបបន្ទាន់ចំពោះមុខ ដែលតម្រូវឲ្យមន្ទីរកសិកម្មខេត្ត ត្រូវខិតខំប្រឹងប្រែងក្នុងការរៀបចំប្រមូលនូវបណ្តុំបញ្ហាស្នូល បញ្ហាប្រឈមនានា ក្នុងវិស័យកសិកម្មខេត្ត ទៅតាមស្ថានភាពនិងបរិយាកាសជាក់ស្តែងពីមូលដ្ឋានភូមិ-ឃុំ និងពីតម្រូវការជាក់ស្តែង របស់ប្រជាសិករផលិតភាព និងអនុលោមទៅតាគោលដៅនៃការអភិវឌ្ឍន៍ខេត្ត និងដើម្បីកំណត់ឲ្យបាននូវចំណុចជាសារវ័ន្តសំខាន់ៗ ដែលនឹងឈានទៅដោះស្រាយនៃបណ្តុំបញ្ហា តាមរយៈនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង និងជាប្រធានអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងលម្អិតនៃគោលដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មខេត្ត (២០១៩-២០២៣) គឺសំដៅរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាកសិករ។ ផែនការយុទ្ធសាស្ត្រនេះ បានកំ
ណត់អំពីចក្ខុវិស័យគោលដៅ គោលបំណង សូចនាករជាក់លាក់ និងសកម្មភាពជាយុទ្ធសាស្ត្រ ដើម្បីធ្វើការតម្រង់ទិសក្នុងការអនុវត្ត ដែលជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។ សិក្ខាសាលានេះ គឺជាឱកាសផ្តល់នូវធាតុផ្សំនិងរួមបញ្ចូលនូវទស្សនទានគន្លឹះបញ្ហាល្អៗមួយ ដ៏មានសារសំខាន់ សម្រាប់គ្រប់អង្គភាព គ្រប់សមាសភាពដៃគូពាក់ព័ន្ធទាំងអស់ ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្មក្នុងខេត្ត ដើម្បីបានធ្វើការពិភាក្សាដោយល្អិតល្អន់បន្ថែមទៀត ដើម្បីបំពេញលើខ្លឹមសាររួមទាំងឡាយ ដែលបានព្រាងក្នុងផែនការនេះ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជំរុញនូវការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម របស់មន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង ឲ្យទទួលបានជោគជ័យ និងដើម្បីប្រែក្លាយទៅជាផែនការសកម្មភាពជាក់ស្តែង ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រនេះ។ សូមជំរុញឲ្យមន្ទីរសាម៉ីផ្ទាល់ ត្រូវខិតខំបង្កើននូវធនធានមនុស្សក្នុងស្រុក និងធ្វើការកៀរគរនិងធនធានពីបណ្តាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ក៏ដូចជាការធ្វើសមាហរណកម្មឲ្យតួអង្គសំខាន់ៗទាំងអស់ បានចូលរួមអនុវត្តនូវផែន
ការយុទ្ធសាស្ត្រនេះ ឲ្យសម្រេចបាននូវលទ្ធផលប្រកបដោយគុណភាព និងមានប្រសិទ្ធភាព។ ការរំពឹងទុក ក្រោយពីការរៀបរៀងនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ របស់ខេត្ត រួចរាល់ជាស្ថាពរហើយនោះ វានឹងផ្តល់នូវក្តីសង្ឃឹមយ៉ាងមុតមាំថា ផែនការនេះច្បាស់ជាមានការចូលរួមគាំទ្រ ដល់តម្រូវការទុននិងសម្ភារ ដើម្បីធ្វើឲ្យសម្រេចនូវគោលបំណង និងលទ្ធផលនិងមានវឌ្ឍនភាពជានិច្ចជានិរន្តរ៍ សម្រាប់ថ្ងៃអនាគតផងដែរ៕ ដោយ៖អ៊ុងសារុំ