តាម Mirror បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់ឈ្មោះ Pradip Kumar Dhali បានកំពុងត្អូញត្អែរពីអាការឈឺចុកចាប់ក្នុងដ៏ធ្ងន់ធ្ងរ អស់រយៈពេល២មកហើយ ។ ក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ គ្រួសាររបស់គាត់ក៏បាននាំយកគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើល ប៉ុន្តែ ក្រុមគ្រូពេទ្យពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលរកឃើញ «ដែកគោល» ជាច្រើនដើម ដែលកំពុងបង្កឲ្យគាត់ឈឺចុកចាប់បែបនេះ ។
តាមរយៈការស្កេនអ៊ុលត្រាសោន បានបង្ហាញថា បុរសអាយុ ៤៨ ឆ្នាំ រូបនេះ ត្រូវបានដែកគោល១កញ្ចុះស្ថិតនៅក្នុងពោះរបស់គាត់ ។ ជាក់ស្តែង Pradip Kumar មានទម្លាប់លេបរបស់ចម្លែកៗ ហើយដែកគោល ក៏ប្រហែលជា «អាហារ» ដ៏ឆ្ងាញ់របស់គាត់ផងដែរ ។
ទោះយ៉ាងណា ក្រុមវេជ្ជបណ្ឌិតបានធ្វើការវះកាត់យកដែកគោលសរុបចំនួន ៦០០ ដើម ចេញពីក្នុងពោះរបស់គាត់ដោយជោគជ័យ ។
វេជ្ជបណ្ឌិត Siddhartha Biswas ដែលដឹកនាំក្រុមវះកាត់នៅមន្ទីរពេទ្យ (Calcutta Medical College and Hospital) ក្នុងប្រទេសឥណ្ឌា និយាយថា៖ «យើងខ្ញុំបានសម្រេចចិត្តធ្វើការវះកាត់គាត់ ព្រោះបានឃើញថា វាជាស្ថានភាពដ៏គ្រោះថ្នាក់ ខណៈពោះរបស់គាត់បានរីកកាន់តែធំ ហើយពោរពេញសុទ្ធតែដែកគោល ។ ប៉ុន្តែ សំណាងហើយ ដែលពួកវាពុំបានបុកទម្លុះក្រពះ» ៕ ចន្ទី