ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេ ថាអាហារមួយចំនួនអាចជួយព្យាបាលរក្សាសុខភាពពោះវៀនបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះជាអាហារដែលអ្នកគួរព្យាយាមទទួលទាន ដើម្បីរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន ៖
១. ចេក
ផ្លែឈើនេះជួយរក្សាតុល្យភាពនៃបាក់តេរីពោះវៀន ហើយបន្ថយការរលាក។
២. គីមឈី
ជាប្រភពនៃអាហារដែលល្អបំផុតមួយសម្រាប់សុខភាពពោះវៀន។ នេះក៏ព្រោះតែគ្រឿងផ្សំចម្បងនៃគីមឈី គឺស្ពៃដែលជាប្រភទបន្លែ cruciferous មានផ្ទុកសារធាតុ sulfur ជួយបន្សាបជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារ។ គីមឈីក៏មានផ្ទុកជាតិសសៃខ្ពស់ដែលជាអ្វីមួយ ជួយសម្រួលចលនាពោះវៀននិងទប់ស្កាត់អាការៈទល់លាមក។
៣. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលល្អណាស់សម្រាប់សុខភាពពោះវៀន និងរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន។
៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ
អាហារមួយប្រភេទទៀតដែលល្អបំផុតសម្រាប់ព្យាបាលពោះវៀន គឺផ្កាខាត់ណាខៀវ។ បន្លែនេះមានផ្ទុកលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកក្នុងពោះវៀន និងអាចទប់ស្កាត់ហានិភ័យនៃជំងឺមហារីកច្រើនប្រភេទរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។
៥. ឈើអែម
ជាតិហ្គាសអាចប្រមូលផ្ដុំក្នុងក្រពះដែលអាចបង្កបញ្ហាពិបាករំលាយអាហារនិងហើមពោះ។ ដើម្បីដោះស្រាយបញ្ហានេះអ្នកគួររួមបញ្ចូលឈើអែម ក្នុងរបបអាហារប្រចាំថ្ងៃ។ ឈើអែមជាប្រភេទនៃសារធាតុ carminative ដែលជួយកម្ចាត់ជាតិហ្គាសឧស្ម័នដែលប្រមូលផ្ដុំក្នុងក្រពះ។ ម្យ៉ាងវិញទៀតគ្រឿងទេសនេះក៏អាចជួយឱ្យការរំលាយអាហារ កាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។
៦. អង្ករសម្រូប
តើអ្នកធ្លាប់ដឹងទេថាការទទួលទានបាយអង្ករសម្រូបល្អខ្លាំងចំពោះការរំលាយអាហារ? បរិមាណខ្ពស់នៃជាតិសសៃក្នុងអាហារនេះ អាចជួយសម្អាតរាល់ជាតិពុលពីប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចដំណើរការមុខងារបានកាន់តែប្រសើរ។
៧. សាច់គ្មានខ្លាញ់
ការទទួលទានសាច់គ្មានខ្លាញ់ជាជម្រើសដ៏ប្រសើរបំផុតមួយ ខណៈដែលសាច់ក្រហមដែលមានជាតិខ្លាញ់ខ្ពស់ផ្សារភ្ជាប់ នឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៨. ខ្ញី
ការទទួលទានខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗ ចេញពីក្នុងពោះវៀនបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតពោះវៀនកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកក្នុងពោះវៀន និងធ្វើអោយសុខភាពពោះវៀនកាន់តែប្រសើរឡើង តាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក៕
អត្ថបទ៖ health.com.kh