ភ្នំពេញ៖ ប្រជាពលរដ្ឋបានឃើញបុរសម្នាក់ បានដើរកាន់បង្គោលដងទង់ជាតិ ស្រាប់តែដួលស្លាប់ភ្លាមៗដោយពុំដឹងពីមូលហេតុ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១១ និង ២០ នាទីត្រង់ ចំណុចមុខវត្តព្រះពុទ្ឌឃោស្នាចារ្យ តាមបណ្តោយផ្លូវ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពបុរសខាងលើមានវយ័ប្រហែល៣០ឆ្នាំ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បានទៅចូលអង្គុយផឹកកាហ្វេ តែត្រូវបានម្ចាស់ហាងដេញចេញពីកន្លែងនោះ ស្រាប់តែជនរងគ្រោះបានដើរមកជាប់នឹងរបងវត្តហើយ
ឈរកាន់ដងទង់ជាតិរាងមានសភាពយោលទោង តែមួយសន្ទុះក្រោយមកគេបានឃើញបុរសខាងលើដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយពុំដឹងពីរមូលហេតុច្បាស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទាក់ទងទៅខាងជំនាញពិនិត្យកោសល្យវិច័យ ឲ្យចុះមកពិនិត្យដោយបញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារខ្យល់គរ
រួចបានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅរថយន្តសាមុយយកទៅវត្ត ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ សាមេត