Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ CamTESOL ប្រចាំ​ឆ្នាំ​លើក​ទី​១៤​ស្តី​ពី​ការបង្រៀន​ភាសា​អង់គ្លេស​

​​ភ្នំពេញ​៖ ស្ថាប័ន​អប់រំ អា​យ ឌី ភី (IDP Education) កម្ពុជា កំពុង​រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​នានា នៅក្នុង​ឱកាស​សន្និសីទ CamTESOL ប្រចាំ​ឆ្នាំ​លើក​ទី​១៤ ស្តី​ពី​ការបង្រៀន​ភាសា​អង់គ្លេស ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រៀបចំ​ជុំវិញ​ប្រធានបទ ការបង្រៀន​ភាសា​អង់គ្លេស​ក្នុង​យុគសម័យ​ឌីជីថល (English Language Teaching in the Digital Era)​។​

CamTESOL នាំមក​នូវ​ការជួបជុំ​គ្នា​ក្នុងចំណោម​គ្រួ​បង្រៀន​ភាសា​អង់គ្លេស និង​គ្រូ​ឧទ្ទេស អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​របស់​សាលារៀន​និង​សាកលវិទ្យាល័យ​ដែល​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស អ្នក​អប់រំ​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការអប់រំ​ភាសា​អន្តរជាតិ​។ ព្រឹត្តិការណ៍​សន្និសីទ CamTESOL បាន​ទាក់ទាញ​គណៈប្រតិភូ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចំនួន​ជាង 1,700 នាក់ មក​ពី​ជាង 39 ប្រទេស​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ស្ថាប័ន IDP IELTS Australia ជា​អ្នក​ឧបត្ថម្ភ​ធំ​។​

​សន្និសីទ​ដ៏​ធំ​នេះ​នឹង​រួមបញ្ចូល​នូវ​ការធ្វើ​បទ​បង្ហាញ​ចំនួន​ជាង ៣៥០ ដោយ​អ្នកជំនាញ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) ព្រមទាំង​មាន​ការធ្វើ​បទ​បង្ហាញ​បន្ថែម​ចំនួន​១០០​ផ្សេងទៀត ធ្វើឡើង​នៅ​ឯ​វេទិកា​ស្រាវជ្រាវ​ថ្នាក់​តំបន់​ស្តីពី​ការបង្រៀន​ភាសា​អង់គ្លេ​ស (ELT Regional Research Symposium) នៅ​មុន​ថ្ងៃ​សុក្រ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ប្រធានបទ​នានា​រួមមាន​៖​ការប្រព្រឹត្តទៅ​នៃ​វេទិការ​ស្រាវជ្រាវ​ថ្នាក់​តំបន់​។ ១-​ការរៀន​ទទួលយក​ភាសា ២-​ការវាយតម្លៃ​ភាសា ៣-​ភាសា និង​មនោគមន៍​វិទ្យា ៤-​ភាសា និង​សាកលភាវូបនីយកម្ម​
៥-​គោលនយោបាយ​ភាសា ៦-​ភាសា និង​បច្ចេកវិទ្យា ៧-​សង្គម​ភាសាវិទ្យា និង​៨-​គរុកោសល្យ​ភាសា​ទី​ពីរ និង​ភាសាបរទេស​។​

​ការប្រព្រឹត្តទៅ​នៃ​សន្និសីទ​ធំ​៖ ១-​ការអភិវឌ្ឍ​កម្មវិធីសិក្សា និង​សម្ភារៈ​ឧបទេស ២-​ភាសា​អង់គ្លេស​សម្រាប់​ការ​សិក្សា​ទៅ​មហាវិទ្យាល័យ និង​ភាសា​អង់គ្លេ​សម្រាប់​គោលបំណ​ង​ជាក់លាក់ (EAP & ESP) ៣-​ការបង្រៀន​ភាសា​អង់គ្លេស (ELT) ក្នុង​តំបន់​មេគង្គ ៤-​វេយ្យាករណ៍ ៥-​ការសិក្សា​ដោយ​ខ្លួនឯង​។ ៦-​គោលនយោបាយ​ភាសា។ ៧-​វិធីសាស្ត្រ​បង្រៀន។ ៨-​ការលើកទឹកចិត្ត។ ៩-​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ។ ១០-​ការគ្រប់គ្រង​កម្មវិធី​។ ១១-​ការប្រព្រឹត្តទៅ​នៃ​ការបោះពុម្ព​ឯកសារ។ ១២-​ការធានា​គុណភាព។ ១៣-​ការប្រព្រឹត្តទៅ​ដោយ​ផ្អែក​លើ​ការស្រាវជ្រាវ​។
១៤-​ការបង្រៀន​ពី​ការនិយាយ។ ១៥-​ការបង្រៀន​ពី​ការ​ស្តាប់។ ១៦-​ការបង្រៀន​ពី​អំ​ណាន។ ១៧-​ការបង្រៀន​ពី​សំណេរ។ ១៨-​ការបង្រៀន​កុមារ​តូច។ ១៩-​ការ​ធ្វើ​តេស្ត។ ២០-​ការប្រើប្រាស់​បច្ចេកវិទ្យា។ ២១-​វាក្យ​ស័ព្ទ​។​

​ការបើក​សន្និសីទ​ជា​ផ្លូវការ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កុម្ភៈ​។ គណៈអធិបតី​ដែល​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កម្មវិធី​នេះ​រួមមាន លោក​បណ្ឌិត ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នក​តំណាង​មកពី​ស្ថានទូត​អូស្ត្រាលី និង​អ្នកតំណាង​មក​ពី​ស្ថានទូត​អាមេរិក​។

​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ពេញអង្គ​រួមមាន បណ្ឌិត Beverly Derevianka សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Wollongong, សាស្ត្រាចារ្យ John Macalister ជា​សាស្ត្រាចារ្យ​ផ្នែក​ភាសាវិទ្យា​នៅ​សាកលវិទ្យាល័យ Victoria នៅ​ទីក្រុង Wellington ប្រទេស​នូវែ​លសេ​ឡង់​, អ្នកស្រី Fredricka L. Stoller សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ Northern Arizona ទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក ដែល​នៅ​ទី​នោះ​អ្នកស្រី​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ពីរ (MA-TESL) និង​ថ្នាក់​បណ្ឌិត​ក្នុង​កម្មវិធី​ភាសាវិទ្យា​អនុវត្តន៍​, លោក William Grabe សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ផ្នែក​ភាសាវិទ្យា​នៅ​សាកលវិទ្យាល័យ Northern Arizona ទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក​។

​ក្នុង​ព្រឹត្តិការណ៍​សន្និសីទ CamTESOL នេះ ស្ថាប័ន​អប់រំ អា​យ ឌី ភី (IDP Education) បន្ត​ទទួល​ស្គាល់ និង​សម្តែង​ការ​សាទរ​ចំពោះ​ការឧ​ប​ត្ត​ម្ភ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថានទូត​អូស្ត្រាលី ស្ថានទូត​អាមេរិក និង​ស្ថាប័ន​នានា​ជាច្រើន ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ​ទាំងមូល​។ ការឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​នេះ​បាន​រួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការរីកចម្រើន​លូតលាស់​ជា​បន្ត និង​ភាព​ល្បីល្បាញ​របស់​សន្និសីទ​នេះ ក៏​ដូចជា​បាន​រួមចំណែក​ទៅ​ក្នុង​ការ​បង្រៀន​និង​ការរៀន​ភាសា​អង់គ្លេស​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×