Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ញី​ឈ្មោល​អស់លក្ខណ៍​! លទ្ធផល​ចុងក្រោយ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​នៅក្នុង​ផ្សារ​….(​វីដេអូ​)

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ បើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ចោរ​ប្រុស​ស្រី​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សំរោង ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់ នៅក្នុង​ផ្សារ​ឈូក ក្នុង​ក្រុង​សំរោង រួច​ជិះ​គេចខ្លួន​។

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នា​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ខាងក្រោយ​វត្ត​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បើតាម​បុរស​ម្នា​ក់បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានឮ​ស្ត្រី​ម្នាក់​ស្រែក​ឆោឡោឡើង​ថា មាន​ចោរឆក់​នៅក្នុង​ផ្សារ​ឈូក ភ្លាមៗ​នោះ គាត់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ចោរ​ប្រុស​ស្រី​ខាងលើ ដោយ​ជិះ​កាក់​តាំងពី​រង្វង់​មូល ប៉ុន្តែ​ចោរ​ទាំងពីរ​នេះ​ពុំ​ព្រម​ឈប់​នោះទេ ហើយ​បង្កើនល្បឿន​កាន់តែ​លឿន ។ ទោះយ៉ាងណា គាត់​បាន​បន្ត​ជិះ​ដេញតាម​រហូតដល់​កម្លាំង​សមត្ថកិច្ច​ជួយ​ស្ទាក់​ចាប់បាន នៅ​ចំណុច​ខាងក្រោយ​វត្ត​សំរោង​តែម្តង​។​

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​ប្រគល់​របស់រប​រ​លុយកាក់ និង​គ្រឿងអលង្ការ ជូន​ដល់​ស្ត្រី​រងគ្រោះ​វិញ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

  


spot_img
×