ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តកុងតឺន័រ មិនប្រយ័ត្នជ្រុលទៅកៀររថយន្តឡិចស៊ីស330 បណ្តោលឲ្យរងការខូចខាតផ្នែកចំហៀងរថយន្តយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង១០និង២៥នាទី ថ្ងែទី១៥ ខែសីហា ឆ្នាំ២០២០ ទល់នឹងមុខមន្ទីរពេទ្យសុខលាបមេត្រី ស្ថិតនៅក្នងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E 4855 បានបើកតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតបើកស្របគ្នា មកដល់ចំណុចមុខមន្ទីរពេទ្យសុខលាបមេត្រី ក៏ឃើញរថយន្តកុងតឺន័រមួយគ្រឿង បានបើកកៀររថយន្តឡិចស៊ីស330 បណ្តោលឲ្យរងការខូចខាតចំហៀង ចំណែករថយន្តម៉ាកឡិចស៊ីស330មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN 6967 បានបើកបរក្នុងទិសដៅពីលិចទៅកើតទិសដៅស្របគ្នា ក៏ជ្រុលទៅកៀររថយន្តឡិចស៊ីស330 រងការខូចខាតផ្នែកចំហៀងរថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានមកដល់កន្លែង បានឲ្យភាគីទាំងសងខាងសម្រួលគ្នា ហើយរថយន្តកុងតឺន័រ បានចេញថ្លៃការខូចខាតទៅលើរថយន្តឡិចស៊ីស330 ដើម្បីបញ្ចប់រឿងតែម្តង៕ ដោយ៖ផាន់ណា មីដា