Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ប្រកាសថា ត្រៀមខ្លួន​រួចរាល់​ក្នុង​ការផលិត​វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយ​ធំ​

​នាយករដ្ឋមន្ត្រី Narendra Modi បាន​និយាយថា ប្រទេស​ឥណ្ឌា​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការផលិត​វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយ​ធំ នៅពេល​អ្នកវិទ្យាសាស្ត្រ​ផ្តល់​ការអនុញ្ញាត ហើយ​ឥណ្ឌា​កំពុង​ចាប់ផ្តើម​គម្រោង​ជាតិ ដើម្បី​កំណត់​អត្តសញ្ញាណ​សម្រាប់​ពលរ​ដ្ឋ​ម្នាក់ៗ​ផងដែរ​។​

​លោក​ប្រកាស​បែបនេះ នៅក្នុង​ការ​ថ្លែង​ក្នុង​ថ្ងៃ​ទិវា​ឯករាជ្យ​នៅ​ថ្ងៃ​សោ​រ៍​នេះ​។ ទិវា​នេះ ត្រូវបាន​កាត់បន្ថយ​ទ្រ​ង​ទ្រាយ​នៃ​ការ​ប្រារព្ធ ដោយសារតែ​បញ្ហា​រាតត្បាត COVID-19​។

​លោក​បាន​កំណត់ថា ការពឹង​ផ្អែកលើ​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​របស់ខ្លួន​ឯង​ជា​អាទិភាព​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​។​

​លោក​មានប្រសាសន៍ថា “​មិនមែន​មួយ មិនមែន​ពីរ គឺមាន​វ៉ាក់សាំង​កូ​រ៉ូ​ណា​ចំនួន ៣​កំពុង​ត្រូវ​ធ្វើតេស្ត​សាកល្បង​នៅក្នុង​ប្រទេស​ឥណ្ឌា​”​។​

​លោក​បន្តទៀតថា “​ជាមួយនឹង​ការត្រៀម​ផលិត​ទ្រង់​ទ្រ​ង​ធំ គម្រោង​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង ទៅដល់​ប្រជាជន​ឥណ្ឌា​គ្រប់រូប ក្នុង​រយៈពេល​ដ៏​តិច​បំផុត ក៏បាន​ត្រៀម​រួចរាល់​ហើយ​ដែរ​”​។​

“​ឥណ្ឌា​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការផលិត​វ៉ាក់សាំង​ទាំងនោះ ក្នុង​ទ្រង់ទ្រាយ​ធំ​”​។​

​សូមបញ្ជាក់ថា ឥណ្ឌា​គឺជា​ប្រទេស​ទី ៣ ដែល​ទទួលរង​ការវាយប្រហារ​ខ្លាំង​បំផុត​ពី​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​អា​មេ​រិច និង​ប្រេ​ស៊ី​ល​។​

​តួលេខ​ចុងក្រោយ​បាន​បង្ហាញថា ឥណ្ឌា​មាន​អ្នក​ឆ្លង COVID-19 សរុប​ជាង ២,៥៣​លាន​នាក់ និង​អ្នកស្លាប់​ជាង ៤៩.០០០​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ជាង ១,៨១​លាន​នាក់​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×