ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២នាក់ បន្ទាប់ពីរជិះម៉ូតូលឿនវ៉ាជែងទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿង រួចជ្រុលទៅប៉ះនឹងកុងតឺន័របណ្តាលឲ្យដួលបោកនឹងថ្នល់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង១៥ នាទីយប់ថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ៣០ ម៉ែត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីជនរងគ្រោះបានបញ្ជាក់ថា គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក MSXពណ៌ខ្មៅមួយគ្រឿងដែលពាក់ផ្លាកលេខ បាត់ដំបង 1U- 4082 ជិះម្នាក់ឯងក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿលឿនវ៉ាជែងកុងតឺន័រ ស្រាប់តែភ្លាមនោះដែរ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម សង់ ស៊េរី២០១៤ សេ១២៥ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ 1-CD 3559 ឌុបគ្នាពីរនាក់ សង្សារស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូជនរងគ្រោះមកទាក់ដៃចង្កូតក៏ដួលបោកនឹងថ្នល់ស្លាប់បាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ស្រាល ២ នាក់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
សពដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពេកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកវាស់វែងយកម៉ូតូ ២គ្រឿងទៅរក្សាទុក រួចធ្វើកំណត់ហេតុប្រគល់សពជូនទៅរថយន្តសាម៉ុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត