Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ឆ្លង​សមុទ្រ ដ៏​វែង​ជាងគេ​បំផុត ក្នុង​លោក​មាន​ប្រវែង​ប៉ុន្មាន​?

តើ​ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​បំផុត​ក្នុង​លោក មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ និង​ស្ថិតក្នុង​ប្រទេស​ណា​?

​ការសាងសង់​ត្រឹម​ស្ពាន​ឆ្លងទន្លេ ត្រូវការ​រយៈពេល​យូរ​ខែ និង​យូរ​ឆ្នាំ ចុះ​ទម្រាំ​ស្ពាន​ឆ្លង​សមុទ្រ តើ​វា​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា និង​ចំណាយ​ប្រាប់​អស់​ប៉ុន្មាន​? ខាងក្រោម​នេះ លោកអ្នក​នឹង​បាន​ជ្រាប​!

​ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ផែនដី​មាន​ឈ្មោះថា Hong Kong-Zhuhai-Macau Bridge (HZMB)​។ ស្ពាន​នេះ​មាន​ប្រវែង​សរុប​ចំនួន ៥៥​គីឡូម៉ែត្រ និង​ស្ថិតនៅ​ក្នុងប្រទេស​ចិន​។​

​ស្ពាន​នេះ​ត្រូវបាន​ដាក់អោយ​ដំណើរការ​កាលពី​ថ្ងៃទី ២៣ ខែតុល្លា ឆ្នាំ ២០១៨ បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល ៩​ឆ្នាំ​មក និង​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ២០​ពាន់​លាន​ដុល្លារ​។​

​ការសង់​ស្ពាន​ដ៏​មហិមា​នេះ បានធ្វើ​ឲ្យ​មនុស្ស​ចំនួន ១៨​នាក់​បាត់​បង់ជីវិត​៕

​ប្រភព​៖ Share Knowledge


×