ភ្នំពេញ៖ សាកសពបុរសម្នាក់ បានដេកស្លាប់នៅមុខក្រុមហ៊ុនលាយស៊ីម៉ងត៍ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញនៅលើផ្លូវបេតុងមួយកន្លែង ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ភូមិតតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់មានឈ្មោះប្រុក ប៊ុនឆន អាយុ៤១ឆ្នាំ មុខរបរស្នាក់នៅ ភូមិសូរិយា ឃុំតាខ្មៅ ស្រុកកណ្តោលស្ទឹង ខេត្តកណ្តោល មានបងប្អូនចំនួន៣ (ស្រី១) ។
តាមប្រភពដដែលបន្តទៀតថា ជនរងគ្រោះដែលបានដេកស្លាប់ គឺមានជំងឺប្រចាំកាយជារ៉ាំរ៉ៃផង ព្រមទាំងមានជំងឺក្រពះទៀតផង ចំពោះការស្លាប់នេះ សម្ថតកិច្ចពុំទាន់ដាក់ការសន្និដ្ឋាននៅឡើយ ដោយរង់ចាំសមត្ថកិច្ចជំនាញមកធ្វើការត្រួតពិនិត្យ ហើយសាកសពត្រូវបានប្រពន្ធដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខាងប្រពន្ធនៅខេត្តកំពត៕ដោយ៖ផាន់ណា មីដា