ភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានស្នើសុំឲ្យតុលាការ ពិនិត្យមើលករណីថៅកែផលិតស្កត្នោតក្លែងក្លាយដែលឃាត់ខ្លួន ៨ លើកហើយមិនដែលមានទោសនោះ និងឈានទៅឃាត់ខ្លួនថៅកែរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់។
បន្ទាប់ពីមានប្រតិកម្មពីមហាជន តាមបណ្ដាញសង្គមហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងពាក់ព័ន្ធនឹងថៅកែផលិតស្កត្នោតក្លែងក្លាយនោះដែលឃាត់ខ្លួន ៨ លើកហើយមិនដែលមានទោសនោះ នៅថ្ងៃនេះខាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឲ្យសមត្ថកិច្ចនាំខ្លូនថៅកែស្រីរូបនេះ មកកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ ។
គួរបញ្ជាក់ថា ឈ្មោះ ជុន មុំ ភេទស្រី អាយុ ៤៩ ឆ្នាំរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន ៨ ដងរួចមកហើយ ។ ប៉ុន្តែស្ត្រីរូបនេះមិនកោតញញើតច្បាប់សោះ ហើយនៅតែបន្តផលិតស្កត្នោតក្លែងក្លាយ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាបន្តបន្ទាប់ ។
លោកជំទាវហ៊ុន ស៊ីណាត បានលើកឡើងក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះថា “សូមបងប្អូនកូនក្មួយមិត្តរួម Facebook ទាំង ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែឈ្មោះជួន មុំ ផលិតស្ករត្នោតក្លែងក្លាយ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ ឃាត់បានប៉ុន្មានថ្ងៃបើហ៊ានលេងយាយជួន មុំ ទៀតខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយពីព្រោះការផលិតស្ករត្នោតក្លែងក្លាយចាប់ថៅកែនេះ៨ ដង តែមិនដែលកាត់ទោសទេ ចាំមើលសានេះ តុលាការគិតយ៉ាងម៉េច លែងយាយហ្នឹងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយឃ្លាំមើលតុលាការទាំងអស់គ្នា “។
សូមអរគុណ ហ្វេសប៊ុក អរគុណមហាជន ជាពិសេស សូមគោរព អរគុណលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានស្នើសុំឲ្យតុលាការ ពិនិត្យមើលករណីនេះ និង ឈានទៅឃាត់ខ្លួនថៅកែរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ដោយ៖កូឡាប