ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៩-២៥ ខែសីហា ឆ្នាំ ២០២០)។
តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយ ឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ។ ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី ៧ ។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១ – បណ្ដាខេត្តទៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c សីតុណ្ហភាពអតិបរមាពី៣០-៣២°c បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀង រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង ។ ដោយឡែក បណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ ។
២- បន្ទាខេត្តនៅតំបន់ជួរថ្នាំបងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°c ។ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងនោះ ផ្នែកមួយចំនួន នៃបណ្តាខេត្តជាប់តំបន់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
៣- បណ្ដាខេត្តទៅតំបន់មាត់សមុទ្រ ៖ -សីតុណ្ហភាពអប្បបរមា មានពី ១៦-២៨°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ។ បណ្តាខេត្តនៅភាគ ពាយ័ព្យជាប់ប្រទើសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះ ភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា ៕
ដោយ៖កូឡាប