ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកព្រូស ក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងស្រា បម្រុងនឹងបត់ស្តាំត្រូវរថយន្តមួយគ្រឿងទៀត អកហ្សឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ទី ១៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ កែងនឹងផ្លូវ ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើក រថយន្តម៉ាកព្រូសមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AY 3640 ក្នុងស្ថានភាពស្រវឹងធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមកដល់ចំណុចកើតហេតុគេបានឃើញរថយន្តមួយគ្រឿងទៀតម៉ាក ឡិចសុីស RX 300 ពណ៌ស ជិះមានគ្នា ៤នាក់ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2Bb 9993 ធ្វើដំណើរ ស្របទិសពីខាងក្រោយក្នុងទិសដៅពីត្បូងមកជើងដូចគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុក៏ប្រុងនឹងបើកវ៉ាឡើងទៅមុខ ស្រាប់តែរថយន្តព្រូស បួងចង្កូតបត់ស្តាំក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទាតប្រហែលជា ៣០ ម៉ែត្រ រងការខូចខាតទាំងស្រុង។
បញ្ជាក់ ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករងរបួស និងស្លាប់នោះទេ គឺរងការខូចខាតតែរថយន្តទាំងសងខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នសហការជាមួយជំនាញចុះមកធ្វើការសម្របសម្រួល រវាងភាគីទាំងសងខាង ចុងក្រោយម្ចាស់រថយន្ត RX 300 សង ១០០០$ បញ្ចប់រឿង៕ដោយ៖ សា មេត