Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពីបទ​មនុស្សឃាត​នៅ​ប្រទេស​ចិន​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០៥​នាទី យោងតាម​បញ្ជា​ពី ឯកឧត្តម​អគ្គនាយក​អន្តោប្រវេសន៍ និង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ១​នាក់ ឈ្មោះ HUANG CHENYANG ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ កាន់​លិខិតឆ្លងដែន​លេខ EF9911835 តាម​សំណើ​របស់​ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពីបទ មនុស្សឃាត​នៅ​ប្រទេស​ចិន​។​

​ជននេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​សណ្ឋាគារ​អូរឫស្សី​ទី​១ ដែលមាន​ទីតាំងនៅ​អគារ​លេខ​១៤ ផ្លូវ​១១១ កែង​១៩៨ ភូមិ​៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​សម្ភារ​ដកហូត​រួមមាន ៖ ១-​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង ២-Iped ចំនួន​១​គ្រឿង ៣-​វ៉ាលិស ចំនួន​២​វ៉ាលិស ៤-​ចិញ្ចៀន​(​ពណ៌​លឿង​) ចំនួន​១៧​វង់ ៥-​កាបូប​ខ្មៅ ចំនួន​១​កាបួ​ប (​គ្មាន​អីវ៉ាន់​) ៦-​អត្តសញ្ញាណប័ណ្ណ​ចិន ចំនួន​២​សន្លឹក ៧-​កាត​ធនាគារ​ចិន ចំនួន​១០​សន្លឹក និង​៨-​កាត​ទូរស័ព្ទ ចំនួន​២​សន្លឹក​។​

​ជនជាតិ​ចិន​ខាងលើ និង​សម្ភារ​ដកហូត ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​(​ន​.៧) នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×