Friday, February 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងស៊ុយ ហៅ​លុយ​ចូល​ហោប៉ៅ

spot_img

​ក្នុងសម័យ​ទំនើប​បច្ចុប្បន្ននេះ លុយ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ​អ្វីៗ​ស្ទើរ​ទាំងអស់​សុទ្ធតែ​ត្រូវការ​យកលុយ​ទៅ​ទិញ​។​

​បើ​យើង​សួរ​សំនួរ​នេះ “​តើ​ចង់បាន​លុយ​ដែរឬទេ​?” ក្នុងចំណោម​មនុស្ស 100 នាក់ ប្រហែលជា 90 ទៅ 99​នាក់​ឆ្លើយថា​ចង់បាន​។​

​ទោះបីយ៉ាងណា​ក៍ដោយ លុយ​វា​មិនមែន​ចេះតែ​ហោះ ចូលក្នុង​ហោប៉ៅ យើង​ងាយៗ​នោះទេ​។ យើង​ត្រូវមាន​សមត្ថភាពរ​កវា តាមរយះ​ធ្វើ​ការងារ រកស៊ី​លក់ដូរ និង​ប្រើ​ជំនាញ​ផ្ទាល់ខ្លួន​ជាដើម​។​

​ក្រៅពី​ធ្វើ​ការងារ រកស៊ី​ជាដើម ហុងស៊ុយ​ក៏​វា​អាចជួយ​យើង​តាមផ្លូវ​ងងឹត ដើម្បី​ឲ្យ​យើង​មាន​ចំណូល​ចូល​ច្រើន​បានដែរ​។​

​ខាងក្រោម​នេះ​ជា​វិធី​ខ្លះៗ ដែល​ក្បួន​ហុងស៊ុយ​ចិន​គេ​ណែនាំ​ឲ្យ​យើង ធ្វើ​ដើម្បី​មាន​លាភ និង​មាន​ប្រាក់​ហូរ​ចូល​៖

១ — ឧស្សាហ៍​រៀបចំផ្ទះ ឬ​របស់របរ​ឲ្យ​មាន​របៀបរៀបរយ​

២ — ផ្លាស់ប្តូរ​កាបូប​លុយ​ចាស់ៗ​ចេញ​

៣ — ផ្សារភ្ជាប់​ជីវិត​អ្នក​ទៅនឹង​ទឹក (​ដូចជា​ការដាក់​តាំង​រូបគំនូរ ទឹកជ្រោះ ទន្លេ សមុទ្រ​ជាដើម ឬ​ដាក់​ទូកញ្ចក់​ចិញ្ចឹម​ត្រី​ក្នុងផ្ទះ ព្រោះ​តាម​ក្បួន ហុងស៊ុយ ទឹក តំណាង​ឲ្យ​ទ្រព្យសម្បតិ្ត​)

៤ — ជួសជុល​កន្លែង​ខូ​ត​ខាត​ក្នុងផ្ទះ​ឲ្យ​ស្អាត​ឡើងវិញ (​កន្លែង​ធ្លុះធ្លាយ ឬ​បែកបាក់​ក្នុងផ្ទះ គេ​ជឿថា​អាច​នាំ​ឲ្យ ប្រាក់​ធ្លាយ​ចេញ​តាម កន្លែង​នោះដែរ​)

៥ — ពណ៌​នាំ​លាភ (​តុ​ប​តែ​ក្នុងផ្ទះ ឬ​បន្ទប់​គេ​ដោយ​ប្រើ​ពណ៌​ហុងស៊ុយ​៕​

spot_img
×