Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើម​របស់​អ្នក​អាច​នឹង​ឆាប់​ខូច ដោយសារ​មូលហេតុ​ចម្បង​ទាំងនេះ​

​ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ដែល​រវល់​ជាប់​ពេញ​មួយថ្ងៃ ហើយ​ដំណើរការ​មុខងារ​យ៉ាង​ល្អឥតខ្ចោះ​ដោយ​គ្មាន​កំហុស​។ វា​ដើរតួនាទី​ចាំបាច់​ក្នុងការ​រក្សា​ឲ្យ​រាងកាយ កម្ចាត់​ជាតិពុល​ពី​រាងកាយ ក៏ដូចជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាពល្អ​។ លើសពីនេះទៅទៀត ថ្លើម គឺមាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការរំលាយ​អាហារ​មាន​តុល្យភាព​។ អ្វីដែល​អ្នកទទួល និង​ទម្លាប់​ផ្សេងៗ​របស់​អ្នក គឺ​សុទ្ធ​តែមាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។

​ខាងក្រោម​នេះ​ជា​មូលហេតុ​សំខាន់ៗ​ដែល​បណ្តាល​ឲ្យ​ថ្លើម​ឆាប់​ខូច​ដែល​អ្នក​គ្រប់គ្នា​គួរ​ដឹង ៖

១. ការចូល​គេង​យប់​ជ្រៅ និង​យូរ​ក្រោក​ពេក គឺ​សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​ថ្លើម​ដូចគ្នា​។​

២. ការ​ទប់​នោម​យូរ ឬ​មិន​ក្រោក​នោម​នៅពេល​ព្រឹក​។​

៣. ការ​ទទួលទាន​ច្រើនពេក​។​

៤. មិន​ទទួលទាន​អាហារ​ពេលព្រឹក​។​

៥. ការ​ទទួលទាន​ថ្នាំពេទ្យ​ច្រើនពេក​។​

៦. ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក សារធាតុ​រក្សាទុក​, សារធាតុ​បន្ថែម និង​ជាតិ​ផ្អែម​សិប្ប​និម្មិត្ត​។​

៧. ការទទួល​ទាន​ជាតិ​ខ្លាញ់​មិនល្អ​។​

៨. ការទទួល​ទាន​អាហារ​ឆៅ​ក៏​បន្ថែម​បន្ទុក​លើ​ថ្លើម​ផងដែរ​។​

៩. ការទទួល​ទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​លើស​កម្រិត​។​

១០. ភាពធាត់​ជ្រុល ក៏​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផងដែរ ដោយ​វត្ត​មាននៃ​ជាតិ​ខ្លាញ់​ច្រើនពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ រួមទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាលមកពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​៕

​ប្រភព​៖ health.com.kh

×