ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បី ក្នុងស្ថានភាពស្រវឹងជោក បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យគាបជាប់រងរបួសធ្ងន់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនរងគ្រោះ បើកកង់បីឥណ្ឌាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1GR 2950 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ ក្នុងទិសដៅពីត្បូង មកខាងជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្តជ្រុលចង្កូតទៅបុកចំបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យគាបជាប់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ក្រោយពេលកើតហតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចយកម៉ូតូកង់បីទៅរក្សាទុក និងបញ្ជូនជនរងគ្រោះយកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ៕ដោយ៖ សា មេត